ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល ចាត់ទុកមរណភាពព្រឹទ្ធាចារ្យ ឯម ធាយ គឺជាការបាត់បង់មត៌កដ៏មានតម្លៃបំផុត នៃរបាំព្រះរាជទ្រព្យខ្មែរ
សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ថាមរណភាពរបស់ព្រឹទ្ធាចារ្យ ឯម ធាយគឺជាបាត់បង់មត៌កមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យខ្មែរ។
សម្តេចតេជោបានមានប្រសាសន៍បន្តថាពេញមួយជីវិតរបស់គាត់ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិតបានលះបង់ពេលវេលាដ៏មានតម្លៃរួមចំណែកលើកស្ទួយនិងថែរក្សាសិល្បៈវប្បធម៌ដ៏រុងរឿងរបស់ជាតិ។

នៅក្នុងសាររំលែកទុក្ខផ្ញើជូនលោកស្រីថោងគឹមអានព្រមទាំងក្រុមគ្រួសារនៅថ្ងៃទី១៤មិថុនានេះ សម្តេច នាយករដ្ឋមន្ត្រីបាន សរសេរថា «ខ្ញុំនិងភរិយាមានក្តីរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងថាឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិតឯម ធាយ បានទទួលមរណភាពក្នុងជន្មាយុ៨៨ឆ្នាំដោយរោគាពាធនាវេលាម៉ោង ០០៖២០ នាទីរំលងអធ្រាតថ្ងៃអង្គារត្រូវនឹងថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១»។

សម្តេចបានសរសេរទៀតថា « ក្នុងវេលាប្រកបដោយសមានទុក្ខនេះខ្ញុំនិងភរិយាសូមសម្ដែងនូវការសោកស្ដាយស្រណោះអាឡោះអាល័យចំពោះការបាត់បង់ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិតដែលជាការបាត់បង់នូវម្ដាយជីដូនប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួតនិងជាព្រឹទ្ធាចារ្យសិល្បៈការិនីដ៏ឆ្នើមដែលជាមត៌កមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យ»។
សម្តេច បានបញ្ជាក់ថាពេញមួយជីវិតរបស់គាត់ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិតបានលះបង់ពេលវេលាដ៏មានតម្លៃរួមចំណែកលើកស្ទួយនិងថែរក្សាសិល្បៈវប្បធម៌ដ៏រុងរឿងរបស់ជាតិ។

ជាចុងក្រោយ សម្តេចបានលើកឡើងថា«ខ្ញុំនិងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិតឯមធាយសូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិកុំបីឃ្លៀងឃ្លាតឡើយ»។
គួរបញ្ជាក់ថា ព្រឹទ្ធាចារ្យ ឯម ធាយ ជានាដការបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ និងជាសិស្សរបាំព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រយានី ស៊ីសុវត្ថិកុសុមៈនារីរត្ន សេរីវឌ្ឍនា។
ព្រឹទ្ធាចារ្យ ឯម ធាយ គឺជាមរតកមនុស្សរស់ថ្នាក់ជាតិឯកទេសរបាំក្បាច់បុរាណខ្មែរ អាចរាំរបាំជាតួនាង (តួស្រី) តួនាយរោង (តួប្រុស) ក្បាច់ប្លែង តួស្វា តួយក្ខ ច្រៀង និងដឹកនាំបង្ហាត់ក្នុងរឿង៕ អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ១១ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ