Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលឧបត្ថម្ភរថយន្តសង្រ្គោះបន្ទាន់១គ្រឿង ដល់មន្ទីរពេទ្យបង្អែកស្រុកកំចាយមារ

បានផុស

នៅ

នៅថ្ងៃទី១៧ ខែមិថុនា  ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមប្រគល់និងទទួលរថយន្តសង្រ្គោះបន្ទាន់ចំនួន១គ្រឿង (Ambulance) របស់ក្រសួងសុខាភិបាល ដែលបានឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកស្រុកកំចាយមារ សម្រាប់បម្រើការងារសង្គម និងការងារជួយសង្គ្រោះជនរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ពិសេស យុទ្ធនាករសង្រ្គោះជនរងគ្រោះក្នុងអំឡុងពេលវិបត្តិកូវីដ-១៩នេះតែម្តង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រគល់ និងទទួលបានធ្វើឡើងនៅបរិវេណនៃសាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយក(រង)សាលាខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងសហការី។ 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសុខាភិបាលនូវអំណោយដ៏ថ្លៃថ្លា ដែលបានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ នាពេលនេះ ក្នុងខណៈពេលដែលមន្ទីរពេទ្យបង្អែកយើង កំពុងតែចូលរួមយ៉ាងសកម្មក្នុងការតស៊ូ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជា ពង្រឹងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមទូទៅក្នុងការថែរក្សាសុខភាពសាធារណៈ សុខភាព អាយុជីវិតពលរដ្ឋ និងសង្គមជាតិផងដែរ៕

អត្ថបទ ៖ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម