Connect with us

ព័ត៌មានជាតិ

សារមន្ទីរកោះថ្ម​ ខេត្តត្បូងឃ្មុំ​ នឹងលេចរូបរាងក្នុងពេលឆាប់ៗនេះ

បានផុស

នៅ

ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានប្រកាសថា សារមន្ទីរកោះថ្ម​ ស្ថិតនៅភូមិកោះថ្ម​ ឃុំទន្លូង​ ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ​ នឹងលេចរូបរាងក្នុងពេលឆាប់ៗនេះ ខណៈដែលឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានចូលរួមពិធីបញ្ចុះ បឋមសិលាសាងសង់សារមន្ទីរកោះថ្ម នៅថ្ងៃទី ២០ ខែមិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បញ្ជាក់ថា ការសាងសង់សារមន្ទីរកោះថ្ម​ ដើម្បីដាក់តាំងឯកសារ និងវត្ថុផ្សេង ដែលបានប្រើប្រាស់ក្នុងដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ប៉ុល ពត នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ របស់សម្តេចតេជោ ហ៊ុន សែន រក្សាទុកជាកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្របន្តទុកដល់កូនចៅជំនាន់ក្រោយជាការចងចាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម