ព័ត៌មានជាតិ
ក្រុមហ៊ុនអភិវឌ្ឍបុរីធំៗ ៥ កន្លែង សង់បុរីលក់ហើយ មានទាំងធនាគារខ្លួនឯងផ្តល់កម្ចីដល់អតិថិជនទៀត
សំណង់បុរីរីកព្រោងព្រាតតាំងពីកណ្ដាលក្រុងរហូតដល់ជាយក្រុង។ តម្រូវការលំនៅឋានចេះតែកើនឡើង គម្រោងសាងសង់នៅតែបន្តឥតដាច់។ បើងាកមើលក្រុមហ៊ុនអភិវឌ្ឍបុរីធំៗមួយចំនួន ក្រៅពីអភិវឌ្ឍបុរីលក់ដល់អតិថិជន ម្ចាស់អភិវឌ្ឍបុរីខ្លះក៏មានទាំងបង្កើតគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់សម្រួលដល់ការផ្តល់កម្ចី និងការបង់រំលស់មិនពិបាកទៅរកសេវាធនាគារពីខាងក្រៅ។
ជីបម៉ុងលែន

ជីបម៉ុងលែន ជាគម្រោងអភិវឌ្ឍនៃសម្ព័ន្ធជីបម៉ុងគ្រុប។ បុរីជីបម៉ុងលែនមានជាច្រើនទីតាំងដូចជា លើផ្លូវ ២៧១ ផ្លូវ ៦០ ម៉ែត្រ នៅសែនសុខ លើផ្លូវ ៥៩៨ ជាដើម។ តាមរយៈធនាគារជីបម៉ុង អតិថិជនដែលទិញផ្ទះនៅក្នុងគម្រោងជីប ម៉ុង លែន អាចទទួលបានកម្ចីទិញផ្ទះពីធនាគារ ជីប ម៉ុង បានរហូតដល់ ៩៥% នៃតម្លៃផ្ទះ ជាមួយការរៀបចំបំពេញបែបបទឯកសារងាយស្រួល និងឆាប់រហ័ស។ ជាមួយគ្នានេះ ការប្រាក់ត្រឹមតែ 0.75% ប៉ុណ្ណោះក្នុងមួយខែរយៈពេលកម្ចីរហូតដល់ 20 ឆ្នាំ។
បុរីវិមានភ្នំពេញ

ម្ចាស់បុរីវិមានភ្នំពេញគឺអ្នកឧកញ៉ា លី ហួរ ដែលជាអ្នកជំនួញជើងចាស់ល្បីល្បាញមួយរូប។ អ្នកឧកញ៉ា លី ហួរ មានអាជីវកម្មរាប់បញ្ចូលទាំងវិស័យហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ វិស័យកសិ-ឧស្សាហកម្ម និងវិស័យធនារ៉ាប់រងជាដើម។
បុរីវិមានភ្នំពេញទីតាំងធំៗមាននៅលើផ្លូវជា សុផារ៉ា និងលើផ្លូវជាតិលេខ ៦អា។ ដោយមានបទពិសោធន៍ជាង ៣០ ឆ្នាំលើមុខជំនួញហិរញ្ញវត្ថុ អ្នកឧកញ៉ាលី ហួរ បានបង្កើតគ្រឹះស្ថានហិរញ្ញវត្ថុតាមរយៈធនាគារ អេស ប៊ី អាយ លីហួរ។
ទស្សនៈវិស័យរបស់ធនាគារគឺផ្តល់សេវាកម្មធនាគារដែលមានតម្លៃសមរម្យ ងាយស្រួលនិងទាក់ទាញ។
បុរីពិភពថ្មី

បុរីពិភពថ្មីសាងកេរ្តិ៍ឈ្មោះជាង ១០ ឆ្នាំមកហើយជាបុរីសម្រាប់អ្នកមានជីវភាពមធ្យមនៅទីក្រុងភ្នំពេញ។ បុរីពិភពថ្មីមានទីតាំងធំៗដូចជានៅ ចម្ការដូង នៅឈូកវ៉ាដែលមានច្រើនទីតាំង និងក៏កំពុងអភិវឌ្ឍតាមផ្លូវជាតិលេខ ២ និងលេខ ៣ រាប់ពាន់ល្វែងទៀត។
បុរីពិភពថ្មីដែលមានអ្នកឧកញ៉ាហុង ពីវ ជាម្ចាស់បុរី បានបង្កើតគ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី ដើម្បីផ្តល់សេវាដល់អតិថិជនដែលត្រូវការទិញផ្ទះបង់រំលស់ មិនពិបាកស្វែងរកដៃគូធនាគារពីក្រៅ។
យ៉ាងណាមិញតាមការឲ្យដឹងពីអតិថិជន ដែលទាក់ទងកម្ចីពីបុរីពិភពថ្មីមានអត្រាការប្រាក់ខ្ពស់ បើទោះបីការការសិក្សាកម្ចីមានភាពរហ័ស មិនសូវស្មុគស្មាញច្រើនក៏ដោយ។
បុរីឡេង ណាវ៉ាត់ត្រា

បុរីឡេង ណាវ៉ាត់ត្រា មានកេរ្តិ៍ឈ្មោះដោយសារជាបុរីដែលលក់ធូរថ្លៃជាងគេក្នុងទីក្រុងភ្នំពេញ។ គម្រោងបុរីឡេង ណាវ៉ាត់ត្រា មានទីតាំងធំៗនៅទូលពង្រ និងក៏កំពុងបន្តអភិវឌ្ឍនៅផ្លូវជាតិលេខ ៦A។ ក្រោយជោគជ័យលើជំនួញអចលនទ្រព្យផ្នែកពុះដីឡូត៍លក់ និងគម្រោងផ្ទះល្វែង ម្ចាស់បុរីឡេង ណាវ៉ាត់ត្រា បានបង្កើតជំនួញថ្មីមួយទៀតលើវិស័យហិរញ្ញវត្ថុ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឡេង ណាវ៉ាត់ត្រា ផ្តោតសំខាន់លើការផ្ដល់សេវាឥណទានសម្រាប់អតិថិជន ដែលទិញលំនៅឋានរបស់ បុរី ឡេង ណាវ៉ាត់ត្រា ដែលត្រូវការបង់រំលស់រយៈពេលវែង។
បុរីសង្ឃឹមថ្មី គម្រោងកៀនស្វាយផ្លាហ្សា និងទីក្រុងអូឡាំព្យា

បុរីសង្ឃឹមថ្មី គម្រោងកៀនស្វាយផ្លាហ្សា ទីក្រុងអូឡាំព្យា ជាគម្រោងដែលអភិវឌ្ឍន៍ដោយសម្ព័ន្ធសហគ្រាសកាណាឌីយ៉ា និងទទួលបានហិរញ្ញប្បទានពីធនាគារកាណាឌីយ៉ា។
ជាគម្រោងដែលអភិវឌ្ឍនិងចាត់ចែងផ្ទាល់ដោយសហគ្រាសកាណាឌីយ៉ា ការទិញគម្រោងលំនៅឋានខាងលើនេះ អតិថិជនមិនស្មុគស្មាញក្នុងការស្វែងរកកម្ចីជាមួយការប្រាក់ទាប ក្រោមកម្ចីផ្ទាល់ពីធនាគារកាណាឌីយ៉ា៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


