ព័ត៌មានជាតិ
សមត្ថកិច្ចព្រៃឈើ បង្ក្រាបរថយន្តធុនយក្សដឹកឈើខុសច្បាប់
រថយន្តធុនយក្សមួយគ្រឿងត្រូវបានលោក ហោ ភាជ នាយរងអធិការរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប ដឹកនាំកម្លាំងបង្ក្រាបរថយន្តធុនយក្សគ្រឿង ដឹកឈើផ្ទះចាស់ បន្លំដាក់ឈើថ្មីខាងក្រោម នៅចំណុច ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ វេលាម៉ោង ៩និង០០យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១។

តាមការឲ្យដឹងពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្ត វេអង បានដឹកឈើងាវ ឃុំដងកាំបិត ស្រុកសណ្ដានខេត្តកំពង់ធំ ហើយដឹកឆ្លងកាត់ ឃុំទំរីង ត្រូវបានជាប់អន្ទាក់ សមត្ថកិច្ចមេព្រៃតែម្ដង ដែលពាក់ស្លាកលេខ ភ្នំពេញ3 B_ 0390 ក្បាល ពណ៌ ខៀវ រ៉ឺម៉ក ពណ៌ ស ពាក់ស្លាកលេខ កំពង់ចាម.4A-0218 ក្នុងគោលដៅដឹកឈើទៅលក់នៅផ្សារកំពត។
សូមបញ្ជាក់ផងដែរថា ប្រភពនៃការលើកឈើដាក់លើឡាន គឺស្ថិតនៅក្នុងតំបន់អូងាវ ឃុំដងកៃបិទ ដែលមានព្រំប្រទល់ជាប់ដែនជម្រកសត្វព្រៃ ព្រៃឡង់.ក្រោមការគ្រប់គ្រងដោយស្នាក់ការបរិស្ថានអូវងាវ ចំណុះឲ្យមន្ទីរបរិស្ថានខេត្តកំពង់ធំ យ៉ាងតឹងរ៉ឺងបំផុត សូម្បីតែប្រជាពលរដ្ឋចូលកាប់ ចូលអារក៏មិនបានផង។

ប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចបរិស្ថាន.ឬសមត្ថកិច្ចពាក់ព័ន្ឋ សូមជួយសហការគ្នា ជួយការពារ និងបង្ក្រាបបទល្មើស លបលួចចូលទៅអារឈើ នៅក្នុងដែនអភិរក្យ ហើយដឹកចេញដាក់លក់នៅអូងាវ ហើយមានឈ្មួញជាអ្នកប្រមូលទិញឈើ ដក់បន្តទៅឲ្យឈ្មួញបន្ត។
ចំណែកវត្ថុតាងមានឈើពេញឡាន និងរយន្តត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃ ទំរីង រងចាំដោះស្រាយតាមនិតិវិធីតាមផ្លូវច្បាប់។
អត្ថបទ ៖ ប៊ុន រដ្ឋា


-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


