ព័ត៌មានជាតិ
បាឡែនដឹកឈើប្រណិតត្រូវបានអាវុធហត្ថស្រុកអូរយ៉ាដាវតាមប្រមាញ់ចាប់បាន
អាវុធហត្ថស្រុកអូរយ៉ាដាវបានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី២២ ខែកក្កដា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវចំនួន ៦នាក់ ប្រេីប្រាស់ រថយន្ត ចំនួន ២គ្រឿង បានធ្វេីការចុះ ស្រាវជ្រាវរុករកឃេីញរថយន្តដែលប្រព្រឹត្តបទល្មើស ១គ្រឿង ម៉ាក កាមរី បាឡែន ដែលជនសង្ស័យ បានយកមកលាក់ទុក នៅចំណុច ភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ហើយបានរត់គេចខ្លួនបាត់។

របាយការណ៍បានបញ្ជាក់ថា រថយន្តខាងលេី នេះ គឺមានការជាប់ពាក់ព័ន្ធ ករណី ដឹក ជញ្ជូន ផលអនុផលព្រៃឈេី គ្មានលិខិតអនុញ្ញាត កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី នៅ ចំណុច និយាមកា (749948-1513636) ស្ថិត នៅ ក្នុងភូមិ កាតែ ឃុំលំជ័រ ស្រុក អូរយ៉ាដាវ ខេត្តរតនគិរី។

បច្ចុប្បន្នសមត្ថកិច្ចបានដកហូតវត្ថុតាងរថយន្តចំនួន ១គ្រឿង និងឈើប្រណិតប្រភេទធ្នង់គីឡូចំនួន៣៨០ គីឡូក្រាម ស្មើនិង០,៣០៤ម៉ែត្រគូប។ ហើយបានប្រគល់ជូនទៅឱ្យជំនាញ រដ្ឋបាល ព្រៃឈើស្រុកបរកែវដេីម្បីចាត់ការបន្តតាមច្បាប់ព្រៃឈើ។
ដោយឡែកជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនដើម្បីចាត់ការតាមនីតិវិធី៕

ដោយៈ វុទ្ធឦសាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


