ព័ត៌មានជាតិ
រថយន្តធនធំមួយគ្រឿងដឹកឈើផ្ទះចាស់លួចបង្កប់ឈើថ្មី ត្រូវសមត្ថកិច្ចធ្វើការបង្ក្រាប
ចុះបង្ក្រាបករណីរថយន្តធនធំមួយគ្រឿង ដឹកឈើផ្ទះចាស់លួចបង្កប់ឈើថ្មី កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ និងវាស់វែង ដើម្បីបញ្ជូនទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង។
នៅព្រឹកថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយ លោក អនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការរង ស្រុកអន្លង់វែងចុះសហការជាមួយកម្លាំងផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែងចំនួន០២នាក់ដឹកនាំ ដោយ លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ចុះវាស់វែងឈើ ដែលចាប់កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ រថយន្តចំនួន០១គ្រឿងម៉ាកHiNO ក្បាលខៀវលាយស ពាក់ស្លាកលេខ៣A.០៨៥៤ ស្វាយរៀង ដឹកឈើផ្ទះចាស់លួចបង្កប់ឈើថ្មី នៅចំណុចភូមិ អូរគូគីលើ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានម្ចាស់ឈ្មោះ ឆន កៀន ភេទប្រុស អាយុ៤៧ឆ្នាំ រ ស់នៅភូមិខ្នារ ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លទ្ធផលបង្ក្រាបមានដូចជា៖ ១. ឈើផ្ទះចាស់ សសរចំនួន១៥ដើម =1,575 ម៉ែត្រគូប, ឈើគ្រឿង ចំនួន ៩១ដុំ=3,154ម៉ែត្រគូប, ២. ឈើថ្មី ក្តារក្រាល ចំនួន៦៨សន្លឹក=2,40ម៉ែត្រគូប, ឈើគ្រឿងខ្នាតចម្រុះចំនួន១៤២ដុំ=៨,០០៥៥ម៉ែត្រគូប, សរុបឈើទាំងចាស់និងថ្មី មានចំនួន១៥,១៨៤ ម៉ែត្រគូប។



បច្ចុប្បន្ន វត្ថុតាងខាងលើបានយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ស្ថិតនៅក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
អត្ថបទ៖ ចាន់ ធី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ



