ព័ត៌មានជាតិ
ជាងចម្លាក់ព្រះ ទាល់តែមានចិត្តអំណត់និងតស៊ូ ទើបទទួលបានជោគជ័យ
បុរសជាជាងចម្លាក់ព្រះ បាននិយាយថា បើចង់ក្លាយជាជាងចម្លាក់ព្រះ គឺទាល់តែមានភាពអំណត់និងតស៊ូ ទើបសម្រេចបានការងារនេះ។

បុរសវ័យ៣៤ឆ្នាំ រស់នៅស្រុកត្រាំកក់ ខេត្តតាកែវ បាននិយាយថា ខ្លួនបានប្រកបរបរជាជាងចម្លាក់ព្រះ អស់រយៈពេលជិត១០ឆ្នាំមកហើយ ហើយរបរនេះ ក៏ធ្វើឲ្យជីវភាពគ្រួសារលោកកើនឡើងដោយមិនខ្វះខាត ដូចពីមុនដែលប្រកបរបរជាជាងសំណង់។ ចំណែកឯជំនាញចម្លាក់ព្រះនេះ គឺលោកបានរៀនតពីឪពុកនិងបងប្អូន។


ជាងចម្លាក់ព្រះរូបនេះ បានឲ្យដឹងថា សព្វថ្ងៃនេះ ក្រុមកម្មករកំពុងសម្រុកធ្វើ ព្រោះមានអ្នកជាវច្រើនរហូតដល់ពេលខ្លះ ធ្វើមិនទាន់ទៀតផង។ លោកក៏បានបន្តថា ធាតុពិត គឺមានពុម្ពចម្លាក់ទៅតាមការកុម្ម៉ង់ពីអ្នកជាវ ហើយជាងខ្លះមានជំនាញខុសៗគ្នា ដែលខ្លះជាងជាងចាក់ពុម្ព ខ្លះលាបពណ៌ និងខ្លះទៀតលាងដុសសំអាត។ ចំពោះប្រាក់កម្រៃប្រចាំខែវិញ គឺមិនក្រោម៤លានរៀលឬ១០០០ដុល្លារនោះទេ ដូច្នេះកម្រៃ នៃជាងចម្លាក់ព្រះបានច្រើនជាងពេលធ្វើសំណង់។ ចំណែកទីតាំងទទួលធ្វើ គឺស្ថិតក្នុងក្រុងដូនកែវ ទីរួមខេត្តតាកែវ៕
អត្ថបទ៖ នរា
សូមចុចអាន៖ ក្រសួងការងារ អនុញ្ញាតឲ្យគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ ដំណើរការឡើងវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


