ព័ត៌មានជាតិ
អ្នកដាំទុរេនខេត្តកំពត សប្បាយប្រមូលផល ខណៈហាងឆេងផ្លែទុរេនមានតម្លៃខ្ពស់គួរសម
ខេត្តកំពត៖ ជាទូទៅពលរដ្ឋក្នុងខេត្តកំពតមួយចំនួននៅតែនិយមចូលចិត្តប្រកបការងារដាំទុរេន ព្រោះតែដាំណាំមួយប្រភេទនេះទទួលភោគផលបានគួរសម ឯតម្លៃក៏មានហាងឆេងខ្ពស់មិនធម្មតា។

យ៉ាងណាមិញតាមការលើកឡើងពីមជ្ឈដ្ឋានគ្រប់ស្រទាប់ទូទាំងប្រទេស តែងតែនិយមចូលចិត្តថែមទាំងឱ្យតម្លៃ និងទទួលស្គាល់នូវរសជាតិផ្អែមឆ្ងាញ់ដាច់គេ នៃទុរេនខេត្តកំពត ហើយភាពល្បីល្បាញនេះ ក៏បានធ្វើឱ្យវិសាលភាព នៃទុរេន កំពត (ទិសនិរតី) ក្លាយជាអត្តសញ្ញាណសម្រាប់ខេត្តកំពតផងដែរ។
បើក្រលេកមកមើលចម្ការទុរេនរបស់អ្នកស្រី សន រឹម ស្ថិតក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដែលក្នុងចម្ការនោះ អ្នកស្រីបានដាំទុរេនចំនួនជាង៣០០ដើម បើមើលឃើញហើយពិតជាចង់គយគន់ ព្រោះទុរេនរបស់គាត់លូតលាស់ល្អណាស់។

បានជួបជាមួយអ្នកយកព័ត៌មាននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកស្រីបានឱ្យដឹងថា ក្នុងឆ្នាំនេះថ្វីដ្បិតទុរេនមានតម្លៃខ្ពស់គ្រាន់បើ ប៉ុន្តែទិន្នផលដែលទទួលបានភោគផល គឺចាញ់ឆ្នាំមុនបន្តិចបន្តួច តែគ្មានបញ្ហាស្មុគស្មាញឡើយ ព្រោះគាត់លក់បានប្រាក់យកទៅទូទាត់តម្លៃការងាររបស់កម្មករ គឺនៅតែចំណេញលុយរាប់ម៉ឺនដុល្លារ។
ម្ចាស់ចម្ការទុរេន វ័យ៤៧ឆ្នាំរូបនេះ បានបញ្ជាក់ផងដែរថា តម្លៃហាងឆេងទុរេនឆ្នាំនេះ គាត់លក់ចេញទៅឱ្យឈ្មួញកណ្តាលក្នុង១គីឡូក្រាម តម្លៃ ២១,០០០រៀល ហើយឆ្នាំនេះក្នុងទុរេនជាង៣០០ដើម គាត់ប្រមូលផលលក់ចេញទទួលបានប្រាក់ចំណេញប្រមាណជាង២ម៉ឺនដុល្លារ។ ដោយឡែកក្រៅពីប្រមូលផលទុរេន អ្នកស្រីក៏ដាំដើមសាវម៉ាវខ្មែរ សម្រាប់លក់យកកម្រៃបន្ទាប់បន្សំផងដែរ។

ចំពោះបងប្អូនអាជីវករដែលទិញទុរេនយកទៅលក់បន្ត អ្នកស្រីនិយាយថា លក់យកចំណេញខ្លះៗដោយក្នុង១គីឡូក្រាម តម្លៃ ២៧,០០០រៀល ឬ ២៨,០០០រៀល ទៅតាមតំបន់ ជួនកាលកន្លែងខ្លះអាចលក់ក្នុងតម្លៃថោកជាងនេះក៏មានដែរ៕
អត្ថបទ៖ សេង ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


