ព័ត៌មានជាតិ
តារាសម្តែង រចនា រ៉ាវាឌី ប្រភពបង្ហើបថា ឆ្លងជំងឺកូវីដ-១៩ ខណៈដៃគូសម្តែងលោក ព្រីន វិជ្ជមាន
តារាសម្តែងស្រី រចនា រ៉ាវាឌី ត្រូវបានប្រភពព័ត៌មានលើកឡើងថា នាងបានតេស្តរកឃើញឆ្លងជំ ងឺកូវូដ-១៩ ខណៈដៃគូសម្តែងលោក ព្រីន ក៏បានប្រកាសរកឃើញឆ្លងជំងឺនេះផងដែរ។
តាមរយៈដំណឹងនៃការឆ្លងជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ មិនត្រូវបានតារាស្រី រចនា រ៉ាវាឌី បញ្ជាក់ឲ្យមហាជនបានដឹងជាសាធារណៈនោះទេ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ គឺមានមិត្តភក្តិក្នុងចង្កោមសិល្បៈជាមួយជាមួយគ្នាបានបង្ហោះសារជូនពរ ឲ្យនាងឆាប់បានជាសះស្បើយពីជំងឺមួយនេះផងដែរ ។



កម្ពុជាថ្មីកាលពីព្រលប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញបានភ្ជាប់ទំនាក់ទំនងដើម្បីធ្វើការសួរនាំកញ្ញា រចនា រ៉ាវាឌី តាមបណ្តាញសង្គម(ឆាត)ហ្វេសប៊ុកដែរតែនាងមិនមានការឆ្លើយតបឡើយ។


ដោយឡែកតារាសម្តែងលោក មុំ សុទ្ធរ៉ា ដែលជាអ្នកសិល្បៈរួមអាជីពក៏បានបង្ហោះសារតាមហ្វេសប៊ុកភ្ជាប់ជាមួយរូបភាពកញ្ញា រចនា រ៉ាវាឌី ថាប្អូនស្រីបងជាមនុស្សរឹងមាំ អ្វីក៏គាត់អាចតតាំងបានដែរឆាប់ជាណា ជំងឺនេះជាជំងឺសាហាវដែលយើងមិនអាចមើលឃើញមុន។

លោកបន្តថា ពួកយើងត្រូវចូលរួមការពារឲ្យបានទាំងអស់គ្នាណា រចនា រ៉ាវាឌី ប្រកាន់ឲ្យជាប់នូវអនុសាសន៍៣កុំ ៣ការពារ។ ចំណែកលោក បញ្ញា សិទ្ធ ក៏បានលើកឡើងថា បងជូនពរឲ្យឆាប់ជាត្រឡប់មកធ្វើការបន្តទៀតណាហ្វេនៗនៅរង់ចាំយើងបន្តទៀត Better soon na រចនា រ៉ាវ៉ាឌី ៕

អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង



