ព័ត៌មានជាតិ
ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដកាន់តែច្រើន មួយថ្ងៃម្សិលមិញនេះ រកឃើញជិត២០០នាក់បន្ថែម
ខេត្តព្រៃវែង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហាក់មានការឆ្លងរីករាលដាលជំងឺកូវីដកាន់តែច្រើន ដែលកន្លងមក រដ្ឋបាលខេត្តបានរកឃើញអ្នកឆ្លងត្រឹមក្រោម១០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ តែពីរថ្ងៃចុងក្រោយនេះ ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងថ្មីរហូតដល់ជិត២០០នាក់ ត្រឹមមួយថ្ងៃ ក្នុងចំណោមក្រុង ស្រុកចំនួណ១៣ និងមានការនាំចូលពីបណ្ដាខេត្តផ្សេងៗផងដែរ។
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៧៧នាក់ តាមរយៈការធ្វើតេស្តរហ័ស(Rapid Test) នៅមូលដ្ឋានក្នុង ក្រុង / ស្រុក ចំនួន១៣ មកពីខេត្តស្វាយរៀង ១២នាក់ មកពីត្បូងឃ្មុំ ២នាក់ និងមកពី កំពង់ឆ្នាំង ១នាក់។
ក្រុងស្រុកដែលរកឃើញអ្នកវិជ្ជមានកូវីដទាំងនេះរួមមាន៖ ១- ក្រុងព្រៃវែង ចំនួន៥នាក់។ ២- ស្រុកកំចាយមារ ចំនួន៦៨នាក់។ ៣-ស្រុកពាមរក៍ ចំនួន ៣៤នាក់។ ៤- ស្រុកបាភ្នំ ចំនួន ៩នាក់។ ៥- ស្រុកពោធិ៍រៀង ចំនួន ៩នាក់។ ៦- ស្រុកព្រះសេ្ដច ចំនួន ៨នាក់។ ៧- ស្រុកពារាំង ចំនួន ៨នាក់។ ៨- ស្រុកមេសាង ចំនួន ៦នាក់។ ៩- ស្រុកស្វាយអន្ទរ ចំនួន ៦នាក់។ ១០-ស្រុកកំពង់ត្របែក ចំនួន ៣នាក់។ ១១-ស្រុកពាមជរ ចំនួន ២នាក់។ ១២-ស្រុកកញ្ច្រៀច ចំនួន ២នាក់។ ១៣-ស្រុកស៊ីធរកណ្ដាល ចំនួន២នាក់។ ១៤- មកពីខេត្តស្វាយរៀង ចំនួន ១២នាក់។ ១៥-មកពីខេត្តត្បូងឃ្មុំ ចំនួន ២នាក់។ ១៦-មកពីខេត្តកំពង់ឆ្នាំង ចំនួន ១នាក់។
អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង១៧៧នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ២,៤៧៨ នាក់ ព្យាបាលជាសះស្បើយចំនួន១,៤៥៩ នាក់ កំពុងសម្រាកព្យាបាលចំនួន៩៥១នាក់ និងស្លាប់៣៨ នាក់៕
អត្ថបទ ៖ សុខុម







-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


