ព័ត៌មានជាតិ
ឃាត់ខ្លួនអ្នកលួចកាត់ខ្សែភ្លើងម្នាក់ និងម្នាក់ទៀតកំពុងគេចខ្លួន
ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍ស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនក្នុងសកម្មភាពលួចកាត់ខ្សែភ្លើងពីប្រអប់បង្គោលបណ្តាលឲ្យដាច់ភ្លើងផ្ទះគេ។
ករណីលួចកាត់ខ្សែភ្លើងនោះកើតឡើង នៅចំណុចមុខផ្ទះលេខ២៣៦០ ផ្លូវលេខ៤៥ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៣ និង៣០នាទីដែល កម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ចែម សុភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន) ។ ទី២-ឈ្មោះ ខ្មៅ ភេទប្រុស អាយុប្រហែល២៧ឆ្នាំ (គេចខ្លួន)។ ចំណែកវត្ថុតាងចាប់យកមានដង្កាប់ដងជ័រ ពណ៌ក្រហមលឿងមួយ,ដែកសរសៃមានទំពក់ ដងជ័រ ពណ៌ក្រហម ប្រវែងប្រហែល១ម៉ែត្រ មួយដើម និងពិលឆ្លុះពាក់លើក្បាល ពណ៌ខ្មៅក្រហមមួយ។

ជនរងគ្រោះឈ្មោះ កែវ សត្យានរលក្ខណ៍ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន THE BOX ស្នាក់នៅផ្ទះលេខ១៧៣ ផ្លូវលេខ២១BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៣និង៣០នាទី ជនសង្ស័យ និងបក្ខពួកបាននាំគ្នាធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងទំហំ៤×៧៥ មីលីម៉ែត្រ ពីប្រអប់បង្គោលភ្លើងលេខPTT១២២៧-៥០៥B ស្ថិតនៅចំណុចមុខផ្ទះលេខ២៣៦០ ផ្លូវលេខ៤៥ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានសម្រេចបណ្តាលដាច់ចរន្តអគ្គិសនី ពេលនោះជនរងគ្រោះ បានចេញមកក្រៅឃើញជនសង្ស័យទាំង០២នាក់កំពុងធ្វើសកម្មភាពស្រាវយកខ្សែភ្លើងពីបង្គោល ភ្លាមនោះជនរងគ្រោះ និងអ្នកជិតខាងបាននាំគ្នាដេញចាប់បានជនសង្ស័យឈ្មោះ ចែម សុភ័ក្រ រួមនឹងវត្ថុតាង យកមកប្រគល់ឲ្យសមត្ថកិច្ចធ្វើការសាកសួរ ចំណែកបក្ខពួកគេចខ្លួនបាត់។

ក្រោយពីសាកសួរជនសង្ស័យឈ្មោះ ចែម សុភ័ក្រ បានសារភាពថាខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះប្រាកដមែន ដើម្បីដុតយកស្ពាន់ទៅលក់។
កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយដើម្បីរកបក្ខពួកនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


