ព័ត៌មានជាតិ
អំណោយរដ្ឋបាលខេត្តកំពង់ចាម បានផ្តល់ជូនពលរដ្ឋ២១០គ្រួសារ ដែលរស់នៅស្រុកចំការលើ
ពិធីសំណេះសំណាល និងចែកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ផ្តល់ជូនដល់ប្រជាពលរដ្ឋចំនួន២១០គ្រួសារ ដែលមានជីវភាពខ្វះខាតលំបាក អំឡុងពេលកូវីដ ដោយរស់នៅតាមបណ្តាភូមិក្នុង ស្រុកចំការលើ ក្រោមអធិបតីភាព លោក ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រឹកថ្ងៃអង្គារទី១៣ ខែកក្កដា ឆ្នាំ២០២១។
ក្នុងការចុះសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីលោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើលោក លោកស្រី អភិបាលរងស្រុក លោក នាយក នាយករង កងកម្លាំងទាំងបី មន្ត្រីរាជការនៃរដ្ឋបាលស្រុកចំការលើ។ លោកអភិបាល រងខេត្តកំពង់ចាម បានក្រើនរំលឹកដល់បងប្អូនពលរដ្ឋក្នុងស្រុកចំការលើឲ្យបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានគ្រប់ៗគ្នា ក្នុងការរស់នៅប្រចាំថ្ងៃជាមួយក្រុមគ្រួសារ និងបន្តចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។



ជាងនេះទៅទៀត លោកអភិបាលរងខេត្ត បានអំពាវនាវបន្ថែមទៀត ឲ្យពលរដ្ឋកុំភ្លេចបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ “៣ការពារ និង ៣កុំ” ឲ្យបានខ្ជាប់ខ្ជួន រួមនឹងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស ការលាងសំអាតដៃជាមួយសាប៊ូ អាល់កុល ឬជែលឲ្យបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩បម្លែងថ្មី ដ៏កាចសាហាវនេះ កុំឲ្យឆ្លងរីករាលដាលក្នុងសហគមន៍យើង៕
អត្ថបទ៖ ហុង ម៉េងហៀ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



