ព័ត៌មានជាតិ
តេស្ដថ្ងៃនេះ! រកឃើញអាជីវករផ្សារច្បារអំពៅ វិជ្ជមានកូវីដ៣២ នាក់, ក្នុងនោះក៏មានប្រធានផ្សារម្នាក់ដែរ
ការធ្វើតេស្តស្វែងរកអ្នកផ្ទុកជំងឺកូវីដ-១៩ ទៅលើក្រុមអាជីវករផ្សារច្បារអំពៅ ក្នុងរយៈពេលពេញមួយថ្ងៃនេះ គឺក្រុម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានរកឃើញអាជីវករ រួមទាំងក្រុមសន្តិសុខផ្សារចំនួន៣២នាក់ មានវិជ្ជមានជំងឺកូវីដ-១៩។ ក្នុងនោះក៏មានលោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅមួយរូបផងដែរ។
យោងតាមសេចក្តីរាយការណ៍ពីលោក យី ធីរ៉ាត់ នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី១៥ ខែកក្កដានេះថា ការធ្វើតេស្តទៅលើក្រុមអាជីវករផ្សារច្បារអំពៅ ក្នុងពេលមួយថ្ងៃនេះ គឺលទ្ធផលរកឃើញចំនួន៣២នាក់។ ក្នុងនោះក៏មានកងសន្តិសុខផ្សារ ហើយថែមទាំងលោកប្រធានគ្រប់គ្រងផ្សារមួយរូបផងដែរ។


ការធ្វើតេស្តនេះ គឺបន្ទាប់ពីមានអាជីវករ៣នាក់ និងកងសន្តិសុខផ្សារ៣នាក់រកឃើញវីជ្ជមានកូវីដ-១៩ កាលពេលថ្មីៗនេះ ហើយដោយមានការស្នើសុំ ពីអាជ្ញាធរខណ្ឌច្បារអំពៅសុំ ទៅរដ្ឋបាលធានីភ្នំពេញ ដើម្បីឲ្យគ្រូពេទ្យមកយកសំណាកទៅលើក្រុមអាជីវករលក់ដូរក្នុងផ្សារច្បារអំពៅ ទើបរកឃើញចំនួនសរុប៣២នាក់។ ការធ្វើតេស្តនេះ គឺទៅលើតែផ្សារលើប៉ុណ្ណោះ។ រីឯផ្សារបន្លែច្បារអំពៅ ដែលស្ថិតនៅខាងជើងផ្សារលើនេះ គឺពុំទាន់បានធ្វើតេស្តនៅឡើយទេ។
បើតាមប្រភពពត័មានច្បាស់ការ បានឲ្យដឹងថា កាលពី៣ថ្ងៃមុន មានស្ត្រីម្នាក់ ក្នុងវ័យ៥០ឆ្នាំ ដែលមានលំនៅដ្ឋានក្បែរផ្សារច្បារអំពៅនេះ បានមរណភាពដោយសារជំងឺកូវីដ-១៩។ លោក គ្រី ហ៊ុច ដែលជាអនុប្រធានគណៈកម្មការផ្សារច្បារអំពៅ បានអំពាវនាវឲ្យក្រុមអាជីវក រក៏ដូចជាអ្នកចេញចូលក្នុងផ្សារច្បារអំពៅ សូមរួសរាន់មកពិនិត្យសំណាក ក្នុងបរិវេណសាលាបឋមសិក្សារច្បារអំពៅទី១ ស្ថិតនៅខាងកើតសាលាខណ្ឌច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ (ដោយ)៖ នរា


-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


