ព័ត៌មានជាតិ
បញ្ចប់មុខតំណែងព្រះសង្ឃ ២អង្គ ពីឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ និងពីទីប្រឹក្សាផ្ទាល់សម្ដេចព្រះសង្ឃនាយក
គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពី ការបញ្ចប់មុខតំណែងទីប្រឹក្សាផ្ទាល់ សម្ដេចព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃនាយក នៃព្រះរាណាចក្រកម្ពុជា។ សេចក្ដីសម្រេច របស់គណៈសង្ឃនាយក ដែលសារព័ត៌មានកម្ពុជាថ្មីទទួលបាន សរសេរថា «ត្រូវបញ្ចប់មុខតំណែង ភិក្ខុឆវីវង្សោ សុត រស្មី ពីទីប្រឹក្សាផ្ទាល់ សម្ដេចព្រះសុមេធាធិបតី សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា»។



ចំណែកសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ក៏បានចេញព្រះរាជសង្ឃប្រកាស សម្រេចបញ្ចប់មុខតំណែងព្រះទេវសត្ថា បណ្ឌិត ពឿយ មេត្តា ពីឧត្តមទីប្រឹក្សាផ្ទាល់សម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ព្រះរាជសង្ឃប្រកាស របស់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស បានសរសេរថា សេចក្ដីសម្រេចទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយ នឹងព្រះរាជសង្ឃប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍។ ចំណែកគណៈសង្ឃនាយក នៃព្រះរាណាចក្រកម្ពុជា ព្រះរាជាគណៈ ព្រះមេគុណ គ្រប់អង្គភាពពាក់ព័ន្ធ និងសាមីអង្គ ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជសង្ឃប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃឡាយព្រះហត្ថលេខាតទៅ៕


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


