Connect with us

ព័ត៌មានជាតិ

បិទខ្ទប់ទីតាំងចំនួន៣ ក្រោយពិនិត្យយកសំណាកឃើញមានជំងឺកូវីដ​ និងទីតាំងជាប់ពាក់ព័ន្ធ​

បានផុស

នៅ

អាជ្ញាធរ​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក បាន​ចុះ​បិទ​ខ្ទប់​ទីតាំង​ និង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​៣​ទីតាំង ក្រោយនិត្យ​យក​សំណាក​ឃើញ​មាន​ជំងឺ​កូ​វីដ​-១៩​ និង​ទីតាំង​ខ្លះទៀត​ជាប់​ពាក់ព័ន្ធ​ និង​អ្នកមក​ហូប​ស៊ុប មាន​ជំងឺ​កូ​វីដ​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះ​បិទ​ខ្ទប់​នេះ​បានធ្វើ​ឡើងកាលពី​រសៀល​ថ្ងៃទី​២០ ខែកក្កដា​ ឆ្នាំ​២០២១ នៅក្នុង​មូលដ្ឋាន សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។ ក្នុងនោះ​អាជ្ញាធរ​បាន​បិទ​ខ្ទប់​ផ្ទះ​របស់​ឈ្មោះ ខៃ ធីតា ភេទ​ស្រី អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១០៨ ផ្លូវ​រថ​ភ្លើង ភូមិ​១៦ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ក្រោយពី​បាន​ធ្វើតេស្ត​ខ្លួនឯង​ឃើ​ញ​លទ្ធផល​វិ​ជ្ជមាន​កូ​វីដ​-១៩ និង​បាន​សុំ​សម្រាក​ព្យាបាល​នៅផ្ទះ​។ ក្រុមការងារ​បាន​ចុះ​បិទ​ទីតាំង ជាមួយ​គ្រូពេទ្យ​ណែនាំ​ដល់​អ្នកជំងឺ​រួច​ហើយ ។​

នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១​ ក្រុមការងារ​ប្រចាំការ​សង្កាត់​ទឹកល្អក់​ទី​១ បាន​ចុះមក​បិទ​ផ្ទះ​អ្នកជំងឺ​កូ​វីដ-១៩ ដែលមាន​ឈ្មោះ ជា បូ​រិ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​មាន​អាស័យដ្ឋាន​ផ្ទះ​លេខ​១ ផ្លូវ​លេខ​២៧១ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។​ អ្នក​ជំងឺ​សុំ​សម្រាក​ព្យាបាល​នៅផ្ទះ គ្រូពេទ្យ​បាន​ចុះ​ណែនាំ​រួច​ហើយ​ដែរ​។​

នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១​ក្រុមការងារ​ប្រចាំការ​សង្កាត់​ទឹកល្អក់​ទី​១​បាន​ចុះមក​បិទ​ហាង​ស៊ុប ហ៊ុយ ហ៊ុយ ដែលមាន​បុគ្គលិក​សរុប​ចំនួន​១៥​នាក់​ស្រី​៦​នាក់ និង​មាន​អាស័យដ្ឋាន​ផ្ទះ​លេខ​១៤៦ ផ្លូវ​លេខ​១២២ ភូមិ​១១ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ដែល​ជាប់​ពាក់​ពន្ធ​និង​អ្នក​មក​ហូប​ស៊ុប នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម