ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម៥នាក់ លួចឆ្លងដែនខុសច្បាប់
សមត្ថកិច្ចខេត្តស្វាយរៀងបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន០៥នាក់ ស្រី០៣នាក់លួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា នៅចំណុចខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម។

ការងារនេះអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ក្នុងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែន។
ជនជាតិវៀតណាមលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជាទាំង៥នាក់នោះក្នុងនោះ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង វរ៦០៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយក្រាំង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានល្បាតចល័ត បង្ក្រាបនៅយប់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុច ខ្សែបន្ទាត់ព្រំដែន កម្ពុជា (ស្ថិតនៅភូមិប្រចន្ទ្រា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង) – វៀតណាម (ស្ថិតនៅភូមិទ្រុងចិន ឃុំថាយប៊ុនទ្រុង ស្រុកវិញហ៊ឹង ខេត្តឡុងអាន)។

គួររំលឹកផងដែរថា កន្លងមកកម្លាំងនគរបាលការពារព្រំដែនសហការជាមួយកម្លាំងពាក់ព័ន្ធ បានទប់ស្កាត់ជនបរទេសឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា និងឃាត់ខ្លួនមេខ្យល់ កសាងសំនុំរឿងចាត់ការតាមច្បាប់ជាបន្តបន្ទាប់៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


