ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ឧបត្ថម្ភថវិកាដើម្បីជួយសម្រួលបន្ទុកការចំណាយ យុវជន ឡម រតនា ដែលទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នៅប្រទេសថៃ
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានឧបត្ថម្ភថវិកាបន្ថែមជួយសម្រួលបន្ទុកចំណាយដែលយុវជន ឡម រតនា ដែលតម្រូវឲ្យ សិស្សរូបនេះ រ៉ាប់រងផ្ទាល់ខ្លួនក្នុងពេលទៅដល់មុនចូលសិក្សាធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងការស្នាក់នៅសិក្សារៀនសូត្ររយៈពេល ២ឆ្នាំ។

សូមបញ្ជាក់ថា យុវជន ឡម រតនា គឺជាសមាជិកក្រុមការងារយុវជនស្ម័គ្រចិត្ត នៃកម្មវិធីពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show, UYFC Svay Rieng) ហើយទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ជំនាញ វិស្វកម្មអគ្គិសនី និងថាមពល នៅប្រទេសថៃ រយៈពេល ២ឆ្នាំ ពី Sirindhorn International Institute of Technology, Thammasat University។

ឯកឧត្តម និងលោកជំទាវ ក៏បានផ្តាំផ្ញើជូនពរដល់យុវជន ឡម រតនា ឱ្យទទួលបានជោគជ័យក្នុងការសិក្សា ហើយត្រឡប់មកវិញដើម្បីបម្រើ និងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនរុងរឿងផងដែរ។

ទាំងអស់គ្នាអនុវត្តវិធាន «៣ការពារ និង ៣កុំ» និងគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលនៃ ជំងឺកូវីដ-១៩៕
កែសម្រួលដោយ ៖ នាគព័ន្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


