ព័ត៌មានជាតិ
ត្រីកម្រ និង ជិតផុតពូជជាច្រើនប្រភេទ នៅតែមានការដាក់លក់លើទីផ្សារ ក្នុងខេត្តស្ទឹងត្រែង
ត្រីកម្រជាច្រើនប្រភេទ នៅតែមានការដាក់លក់លើទីផ្សារ ក្នុងខេត្តស្ទឹងត្រែង ខណៈភាគច្រើនបំផុតអាជីវករបានប្រមូលទិញពីប្រជានេសាទយកទៅកាន់ទីផ្សារ។នៅរដូវភ្លៀងធ្លាក់ខ្លាំងទឹកទន្លេឡើងពពួកត្រីដែលរស់នៅតាមដងទន្លេមេគង្គលើ ជាប្រភេទត្រីធំៗ ហើយក៏ជាប្រភេទត្រីមេពូជពងពេញពោះ ត្រូវបានប្រជានេសាទ នេសាទជាលក្ខណៈគ្រួសារ និងមួយចំនួនទៀត នេសាទលួចលាក់ដោយប្រើឧបករណ៍នេសាទខុសច្បាប់ នៅក្នុងរដូវបិទនេសាទ។

ត្រីដែលនេសាទបាន ត្រូវបានគេយកមកលក់នៅលើទីផ្សារក្នុងខេត្តស្ទឹងត្រែង ត្រីទាំងនោះ ជាប្រភេទ ត្រីក្អែក ត្រីតានេល ត្រីប្រាត្រីពោ ត្រីដំរី ត្រីឆ្កោក ត្រីកេះ ត្រីប៉ាវ៉ា ត្រីព្រួល និងត្រីជាច្រើនប្រភេទទៀត ដែលមានមួយក្បាលៗទម្ងន់ចាប់ពីជាងមួយគីឡូ ដល់ ៥ គីឡូក៏មានដែរ។
លោកស្រីចាន់ អូន ជាអ្នកលក់ត្រីក្នុងផ្សារសាមគ្គីស្ទឹងត្រែងបាននិយាយថា ប្រភេទត្រីខាងលើនេះ មានតម្លៃមួយគីឡូចាប់ពី ២៥.០០០រៀល រហូតដល់៤៥.០០០រៀល ក្នុង ១គីឡូទៅតាមប្រភេទត្រី។
ត្រីទាំងនេះ ភាគច្រើនត្រូវបានគេប្រមូលទិញ រុំស្កុតដាក់ក្នុងកេះក្លាស្សេ មួយចំនួនដាក់ឲ្យម៉ូយតាមអាហារដ្ឋាន ភោជនីយដ្ឋាន នានានៅតាមបណ្ដាខេត្ត ឬក៏រាជធានីភ្នំពេញ និងចំនួនទៀត ត្រូវបានគេទិញផ្ញើបងប្អូន នៅតាមបណ្ដាខេត្ត រាជធានីភ្នំពេញដូចគ្នាផងដែរ។

ទាក់ទងក្នុងករណីនេសាទត្រី នៅរដូវបិទនេសាទនេះ មន្ត្រីជលផលនៅថ្ងៃទី ២៦ កក្កដានេះ បានចុះល្បាតនៅតាមដងទន្លេមេគង្គ បានប្រទះឃើញប្រជានេសាទ ប្រើឧបករណ៍នេសាទខុសច្បាប់ បានបើកទូករត់គេច ត្រូវបានកម្លាំងជំនាញប្រមូលយកម៉ង មានត្រីព្រួលជាច្រើនក្បាល ជាប់ម៉ងសុទ្ធសឹងជាត្រីមេពូជធំៗ ពងពេញចំពោះ ហើយត្រូវដោះប្រលែងចូលទៅក្នុងទន្លេវិញ។
លោក ទុំនីរ៉ូ ប្រធានមន្ទីរកសិកម្មខេត្តបានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ថាបើស្រលាញ់ធនធានជីវៈចម្រុះ ដែលមាននៅតាមដងទន្លេមេគង្គ ប្រជាអ្នកនេសាទទាំងអស់ ត្រូវមានឆន្ទៈកុំប្រើឧបករណ៍នេសាទខុសច្បាប់ មិនថានៅរដូវបិទបើកនេសាទនោះទេ គឺច្បាប់ហាមឃាត់។
លោកនាយខណ្ឌពន្យល់ថា បញ្ហានេះ មន្ត្រីជលផលបានប្រើវិធីសាស្រ្តអប់រំគ្រប់រូបភាពហើយ ភាគីពាក់ព័ន្ធត្រូវជួយទប់ស្កាត់បទល្មើសផ្សេងៗ ព្រោះកន្លងមកមន្ត្រីជលផលបានដកហូតនូវឧបករណ៍ឆក់និងមានការឃាត់ខ្លួនជនសង្ស័យ យកមកអនុវត្តតាមផ្លូវច្បាប់ផងដែរ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


