ព័ត៌មានជាតិ
មួយខែ មានអ្នកស្លាប់ ១០៧នាក់ និងរបួស ២៨២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស
ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣១ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ មានគ្រោះថ្នាក់ចំនួន ២០៨លើក បណ្តាលឲ្យមនុស្សស្លាប់១០៧នាក់ និងរបួសសរុប ២៨២នាក់ ។

ចំណែកទិន្នន័យនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន៣នាក់ របួសធ្ងន់១០នាក់ (ស្រី១នាក់) របួសស្រាល៤នាក់ (ស្រី១នាក់)។ គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសចំនួន ១៧នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ៩លើក។

តាមទិន្នន័យដដែលបានបន្តថាមូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់បណ្តាលមកពី កត្តាល្បឿនចំនួន៧៧លើក, មិនគោរពសិទ្ធិ ៤៥លើក,មិនប្រកាន់ស្តាំ៣៥លើក, ប្រជែងគ្រោះថ្នាក់២១លើក, បត់គ្រោះថ្នាក់១៤លើក, ស្រវឹង១០លើក, កត្តាយានយន្ត៣លើក ភ្លើងសញ្ញា+កត្តាផ្លូវ+ងងុយដេក១លើក ។

ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់សាធារណៈ
នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានណែនាំដល់ប្រជាពលរដ្ឋអនុវត្តចំនួន១០ចំណុចក្នុងនោះរួមមាន១-
ត្រូវពាក់មួកសុវត្តិភាពឬខ្សែរក្រវាត់សុវត្តិភាពរៀងរាល់ពេលធ្វើដំណើរតាមយានយន្ត ២-ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការនិង ជញ្ជូន ៣-ត្រូវយល់ដឹងនិងគោរពសិទ្ធិអាទិភាព។ ៤-ត្រូវត្រួតពិនិត្យយាន្តយន្តឲ្យមានសុវត្ថិភាពល្អ ៥- ត្រូវប្រើប្រាស់សម្ភារះងាយមើលឃើញនៅពេលដើរ ឬជិះកង់ ៦-កុំបើកបរហួសល្បឿនកំណត់ ៧-កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ៨- កុំប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៩-កុំបើកបរ /ធ្វើដំណើរតាមយានយន្តផ្ទុកលើសចំណុះ និង១០-កុំប្រើប្រាស់ទូរស័ព្ទដៃនៅពេលបើកបរ៕
អត្ថបទ៖ សំអឿន
ចុចអាន៖ វ៉ាក់សាំង Johnson & Johnson ត្រូវបញ្ជូនទៅចាក់ឱ្យប្រជាពលរដ្ឋជនជាតិដើមភាគតិច

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស