ព័ត៌មានជាតិ
អាជ្ញាធរក្រុងបាវិត ចុះអនុវត្តបម្រាមគោចរ ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩
នៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត តំណាងលោក លឹម សៀងហេង អភិបាលក្រុងបាវិត បានដឹកនាំកម្លាំងចម្រុះចុះអនុវត្តសេចក្តីសម្រេចលេខ០៨៣/២១ ស.ស.រ ចុះ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាលនៅក្នុង ភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង២៣និង៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង ។

ក្នុងឱកាសនោះលោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្វាយរៀងពិសេស ការលក់ដូរ ប្រកបអាជីវកម្មគ្រប់ប្រភេទ អនុញ្ញាតត្រឹមតែការវេចខ្ចប់ប៉ុណ្ណោះ ដោយមិន អនុញ្ញាតឱ្យអតិថិជនចូលមកអង្គុយ ឬទទួលទាននៅក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនឡើយ ។ហើយការហាមឃាត់ការជួបជុំ ការលក់ដូរនិងសេពគ្រឿងស្រវឹង ត្រូវអនុវត្តតាមវិធានការបម្រាមគោចរ ( ចាប់ពីម៉ោង២១:០០ នាទីយប់ដល់ម៉ោង៣:០០នាទីទាបភ្លឺ)។

លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បើគ្មានការចាំបាច់ សូមកុំចេញក្រៅផ្ទះ ហើយរាល់ការធ្វើដំណើរត្រូវមានលិខិតស្នាមបញ្ជាក់ពីអង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬអាជ្ញាធរមូលដ្ឋានអោយត្រឹមត្រូវ និងបន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជាតាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យ លាងដៃឲ្យស្អាត ពាក់ម៉ាសជាចាំបាច់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល និង វិធានការ៣កុំនិង៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ ៖ ភក្ដី







-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


