ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រទះឃើញគ្រាប់មីនធុន៤៧និងគ្រាប់ដេការធុន១០៧ នៅលើដីស្រែរបស់គាត់
បាត់ដំបង ៖ គ្រាប់យុទ្ធភណ្ឌ ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមស៊ីវីល២ប្រភេទខុសៗគ្នាចំនួន៤គ្រាប់ត្រូវបានប្រជាពលរដ្ឋជាកសិករម្នាក់ប្រទះឃើញនៅលើដីស្រែរបស់ខ្លួននៅចំណុចវាលស្រែស្ថិតនៅភូមិមុខរាហ៍២ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
សមត្ថកិច្ចប្រាប់ថា កសិករមានឈ្មោះមុំ សុខុម ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំខាងលើដែលបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌទាំង២ប្រភេទខាងលើ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ខណៈដែលប្រជាកសិកររូបនេះដើរមើលស្រូវរបស់ខ្លួនដែលកំពុងប្រឈមខ្វះទឹកក៏ប្រទះឃើញតែម្តងសង្ស័យមានមនុស្សមិនស្គាល់អត្តសញ្ញាណយកមកដាក់ប្លុងចោល។
សមត្ថកិច្ចបន្តថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីកសិករម្នាក់ខាងលើភ្លាមៗនោះសមត្ថកិច្ចជំនាញនៃអធិការស្រុកបានសហការជាមួយក្រុមការងារCMAKចុះទៅពិនិត្យដល់ទីតាំងក៏បានឃើញគ្រាប់យុទ្ធភណ្ឌចំនួន០៤គ្រាប់ដែលមាន២ប្រភេទខុសៗគ្នាដូចសេចក្តីរាយការណ៍ពីកសិករម្នាក់ខាងលើពិតប្រាកដមែន។
ក្រោយជំនាញបានពិនិត្យទៅលើគ្រាប់យុទ្ធភណ្ឌទាំង៤គ្រាប់ ក្នុងនោះមានមីនកង្កែប៤៧ចំនួន០៣គ្រាប់ផលិតនៅប្រទេសចិននៅមានគុណភាពមួយរយភាគរយនិងគ្រាប់ដេកា១០៧ចំនួន០១គ្រាប់ផលិតនៅប្រទេសសូវៀតនៅមានគុណភាព៧០ភាគរយដែលអាចបង្កឲ្យមនុស្សរងគ្រោះបាន។
បច្ចុប្បន្នគ្រាប់យុទ្ធភណ្ឌទាំង៤គ្រាប់ខាងលើ សមត្ថកិច្ចបានប្រគល់ឲ្យទៅក្រុមការងារCMAKយកទៅរក្សាទុកដើម្បីកម្ទេចចោលតាមជំនាញនិងបច្ចេកទេសនៅពេលក្រោយ៕
ដោយ ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


