ព័ត៌មានជាតិ
ទៅមើលប្រាសាទអង្គរវត្ត មិនមែនទៅមើលដុំថ្មទេ ១៤ ចំណុចអច្ឆរិយកូនខ្មែរត្រូវដឹង កុំឲ្យបរទេសសួរអត់ដឹង
ប្រាសាទអង្គរវត្ត (អង្គរតូច) ជាមោទនភាពជាតិខ្មែរតជំនាន់ ដែលត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមួយគ្មានពីរ គ្មានប្រទេសណាមួយអាចចម្លងបំភ្លៃប្រវត្តិសាស្រ្តបានឡើយ។
យ៉ាងណាមិញ កូនខ្មែរត្រូវស្គាល់ស្វែងយល់មរតកជាតិនេះឲ្យច្បាស់ កុំស្រពិចស្រពិល កុំឲ្យបរទេសសួរមិនដឹង មិនស្គាល់ពីតម្លៃនៃសម្បត្តិជាព្រលឹងជាតិរបស់ខ្លួន។
កម្ពុជាថ្មីនឹងបង្ហាញចំណុចសំខាន់ៗ ១៤ ចំណុចនៃលក្ខខណៈអច្ឆរិយៈនៃប្រាសាទអង្គរវត្តដែលកូនខ្មែរត្រូវចងចាំ៖

-ប្រាសាទអង្គរវត្តកសាងឡើងនៅពាក់កណ្តាលសតវត្សទី១១ ដើមសតវត្សរ៍ទី១២ (រវាងឆ្នាំ១១១៣-១១៥០) ដោយព្រះបាទសូរ្យវរ្ម័នទី២ ជាប្រាសាទបែបព្រហ្មញ្ញសាសនា សាងសង់ឡើងដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ តែក្រោយមកត្រូវបានគេប្រើប្រាស់ជាទីអារាមផ្នែកព្រះពុទ្ធសាសនាវិញ។
-ប្រាសាទអង្គរវត្ត មានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ អង្គរមកពីពាក្យសំស្រ្កឹតថា នគរ មានន័យថា ទីក្រុងធានី អាណាចក្រ។ រីឯពាក្យវត្តគឺជាទីដែលព្រះសង្ឃគង់នៅ។ រួមន័យមក អង្គរវត្តមានន័យថា ជាទីក្រុងដែលមានវត្តព្រះពុទ្ធសាសនា។

-ប្រជាជនខ្មែរ និងបរទេសមួយចំនួនយល់ថា ប្រាសាទអង្គរវត្ត មានកំពូលឬប្រាង្គចំនួន ៥ តែជាក់ស្តែង ប្រាសាទអង្គរវត្តមានកំពូលរហូតទៅដល់ ១២ គឺកំពូល ៩ ស្ថិតនៅលើសំណង់ធំរបស់ប្រាសាទ រីឯកំពូល៣ទៀត ស្ថិតនៅលើខ្លោងទ្វារចូលសំខាន់នៅទិសខាងលិច។ កំពូលប្រាង្គកណ្តាលដែលខ្ពស់ជាងគេតំណាងឲ្យភ្នំព្រះសុមេរុ។
-បរិវេណប្រាសាទអង្គរមានទំហំផ្ទៃដី ២០០ហិចតា មានរាងជាចតុកោណមានកំពែងព័ទ្ធជុំវិញ និងកសិណ (គូទឹក) ដែលមានបណ្តោយប្រវែង១៥០០ម និង ទទឹង១៣០០ម។
-គ្រឹះប្រាសាទធ្វើអំពីដីខ្សាច់ ដែលពឹងលើគូទឹកដែលព័ទ្ធជុំវិញប្រាសាទទាំងស្រុង ។

-ក្នុងបរិវេណប្រាសាទអង្គរវត្តមានវត្តចំនួនពីរគឺ ឥន្ទបត្តបុរីខាងត្បូង និង ឥន្ទបត្តបុរីខាងជើង ដែលព្រះរាជាសោយរាជ្យក្រោយសម័យអង្គរ បានកសាងឡើងដើម្បីគោរពប្រតិបត្តិដល់ព្រះពុទ្ធសាសនា។
-កំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់ប្រាសាទអង្គរវត្ដ មានកម្ពស់ ៦៥ម ហើយចំណុចកណ្តាលនៃប្រាសាទអង្គរវត្តដែលខ្ពស់ជាងគេ មានឈ្មោះថាជាន់បាកានជាទីកន្លែងបណ្តុំដោយបារមីធំៗទ្រទ្រង់អង្គរមានហើយនៅថ្ងៃឧបោសថសីលថ្ងៃពេញបរមី ហាមភ្ញៀវមិនឱ្យឡើងទៅនោះទេ។
–ចម្លាក់ថែវព័ទ្ធជុំវិញប្រាសាទអង្គរវត្ត ចែកជា ៨ផ្ទាំង និង ២ ផ្ទាំង នៅពន្លាជ្រុងនៃថែវខាងលិច។ ចម្លាក់ទាំងនោះរួមមាន៖
(១) ថែវខាងលិច(ត្បូង) : បង្ហាញពីចម្បាំងរបស់គូរុសាត្រា (មហាភារតៈ)។
(២) ពន្លាជ្រុង(និរតី) : បង្ហាញពី ឆាកនៃរឿងរាមកេរិ៍្ត ។
(៣) ថែវខាងត្បូង(លិច) : បង្ហាញពីព្យុហយាត្រារបស់ព្រះបាទសូរ្យវ័រ្មនទី២ ។
(៤) ថែវខាងត្បូង(កើត) : បង្ហាញពីរឿងឋានសួគ៌ និង ឋាននរក។
(៥) ថែវខាងកើត(ត្បូង) : បង្ហាញពីរឿងកូរសមុទ្រទឹកដោះ។
(៦) ថែវខាងកើត(ជិតផ្លូវចូល) : ជាសិលាចារិក។
(៧) ថែវខាងកើត(ជើង) : បង្ហាញពីជ័យជំនះរបស់ព្រះវិស្ណុ លើពួកអសុរៈ។
(៨) ថែវខាងជើង(កើត) : បង្ហាញពីជ័យជំនះរបស់ក្រឹស្ណៈ និង បាណ្ឍៈ។
(៩) ថែវខាងជើង(លិច) : បង្ហាញពីចម្បាំងរវាងទេវតា និងពួកអសុរៈ។
(១០) ពន្លាជ្រុង(ពាយព្យ) : បង្ហាញពីឆាកនៃរឿងរាមកេរិ៍្ត។
(១១) ថែវខាងលិច(ជើង) : បង្ហាញពីចម្បាំងនៅក្រុងលង្កា(រឿងរាមកេរិ៍្ត)។
-ចម្លាក់រឿងកូរសមុទ្រទឹកដោះលើជញ្ជាំងប្រាសាទអង្គរវត្ត ជាទីចាប់អារម្មណ៍បំផុតពីភ្ញៀវចូលទៅទស្សនាអង្គរ មានបណ្តោយ ៤៩ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ បង្ហាញពីរូបក្រុមអសុរៈ(យក្ស) នៅខាងឆ្វេងដៃចំនួន ៩២ អង្គ និងរូបក្រុមទេវៈនៅខាងស្តាំដៃចំនួន៨៨អង្គ បបួលគ្នាកូរសមុទ្រទឹកដោះយកទឹកអម្រិត។

-រៀងរាល់ថ្ងៃទី ២១-២២ ខែមីនា និងថ្ងៃទី ២២-២៣ ខែកញ្ញា គឺព្រះអាទិត្យរះនិងលិចចំកណ្តាលកំពូលប្រាសាទអង្គរវត្តដែលចែករយៈពេល យប់ និង ថ្ងៃ ស្មើគ្នា (សមរាត្រី) និងវេលាពីរសំខាន់ៗទៀតគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។
-អង្គរវត្តមានលក្ខណៈពិសេសមួយគឺប្រែពណ៌ពីសំរិទ្ធទៅប្រាក់ ពីប្រាក់មកមាស ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និង រសៀល។
-អង្គរវត្តមានរូបភាពលាក់បង្កប់ច្រើនជាង ២០០ ផ្ទាំងដែលមិនអាចមើលដឹងដោយភ្នែកទទេ ត្រូវការជំនួយដោយបច្ចេកវិទ្យា។
-ចេតិយជ័យនន្ទ មានទីតាំងស្ថិតនៅខាងក្រោយក្នុងបរិវេណប្រាសាទអង្គរវត្ត ទិសខាងកើត នៃថែវទី៣ មានមនុស្សតិចណាស់ ដែលបានដឹងពីប្រវត្តិចេតិយនេះ អ្នកខ្លះក៏មិនដឹងថាវាជាចេតិយផង។
-នៅប្រាសាទអង្គរវត្តមានចម្លាក់អប្សរាដល់ទៅ ១៧៣៧ ផ្ទាំង ប៉ុន្តែមានតែរូបមួយផ្ទាំងប៉ុណ្ណោះដែលរូបអប្សរាញញឹមចេញធ្មេញ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


