ព័ត៌មានជាតិ
ពលរដ្ឋនៅក្រុងកំពង់ចាម បានចូលរួមអនុវត្ត យ៉ាងសកម្ម នូវសេចក្ដីសម្រេច របស់រដ្ឋបាលខេត្ត
(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម បានបន្តចុះត្បាតតាមដងផ្លូវ ក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ដើម្បីរឹតបន្តឹងបម្រាមគោចរ និងអនុវត្តន៍ វិធានសុខាភិបាល ឈានទៅរកការកាត់ផ្តាច់ខ្សែចម្លង មេរោគកូវីដ-១៩។
នៅយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ច ចុះត្បាតតាមដងផ្លូវ លំនៅដ្ឋាន និងកន្លែងធ្លាប់លក់ដូរ នៅពេលរាត្រី ក្នុងភូមិសាស្ត្រក្រុងកំពង់ចាម។ ប៉ុន្តែពេលចាប់ផ្ដើមយុទ្ធនាការនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋគោរព និងអនុវត្តន៍ ចូលរួមបានយ៉ាងល្អប្រសើរ និងបន្តអនុវត្តន៍ សេចក្តីសម្រចលេខ២២៤/២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
ក្នុងនោះដែរលោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បានចុះពិនិត្យ តាមអាហារដ្ឋាននាពេលរាត្រី និងជួរមាត់ទន្លេ ហើយបានឃើញថា ប្រជាពលរដ្ឋ បានប្រុងប្រយ័ត្នខ្ពស់ ដោយបានបិទទ្វារលំនៅដ្ឋាន ពុំមានការចេញចូល ឬធ្វើដំណើរកម្សាន្ត ក្នុងពលយប់ឡើយ។ នេះបង្ហាញថា ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម បានចូលរួមការទប់ស្កាត់ នូវការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តកំពង់ចាម នូវតែក្រើនរំលឹក ដល់ប្រជាពលរដ្ឋ កុំឲ្យភ្លេចការអនុវត្តន៍ វិធានសុខាភិបាល ៣កុំ និង៣ការពារ ហើយត្រូវចូលរួម ទៅទទួលវ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា៕ (ដោយ)៖ ហុង ម៉េងហៀ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


