ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃប្រគល់រថយន្តFord Ranger Pick-up ៨៧គ្រឿងជូនអធិការដ្ឋាននគរបាលក្រុង ស្រុក
ក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ ប្រគល់រថយន្ត Ford Ranger Pick-up ចំនួន៨៧គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្តដើម្បីបែងចែកជូនអធិការដ្ឋាននគរបាលក្រុង ស្រុក។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍ស្វាគមន៍របស់លោកនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០១៩ មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អំណោយរថយន្ត Pikc-up ចំនួន៤លើកសរុប១៥៨គ្រឿង ដល់អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងនោះរួមមានស្នងការដ្ឋាននគរបាលខេត្តចំនួន២២គ្រឿង វរសេនាតូចនគរបាលការពារព្រំដែនចំណុះភូមិភាគ៤ និងភូមិភាគ៥ចំនួន១៦គ្រឿង ក្រុមល្បាតត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោកលើផ្លូវជាតិលេខ៤ និងលេខ៥ចំនួន៤គ្រឿង អធិការដ្ឋាននគរបាលខណ្ឌតាមរយៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១៣គ្រឿង និង អធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌចំនួន១០៣គ្រឿង។

ដោយឡែកនៅថ្ងៃនេះ រថយន្តទាំង៨៧គ្រឿងនេះ នឹងប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងស្រុក ដែលពុំទាន់ទទួលបានរថយន្តទាំង៨៧អធិការដ្ឋាននៃស្នងការដ្ឋាន នគរបាលខេត្តចំនួន២៤ខេត្ត រួមមានខេត្តព្រៃវែង៤គ្រឿង បាត់ដំបង៥គ្រឿង បន្ទាយមានជ័យ២គ្រឿង ស្ទឹងត្រែង ២គ្រឿង ពោធិ៍សាត់ ៤គ្រឿង ព្រះវិហារ ៣គ្រឿង កណ្ដាល ៥គ្រឿង កំពង់ស្ពឺ ៥គ្រឿង កំពង់ឆ្នាំង ៦គ្រឿង កំពង់ចាម ៨គ្រឿង ត្បូងឃ្មុំ ៤គ្រឿង ក្រចេះ ១គ្រឿង តាកែវ ៤គ្រឿង កំពត ៤គ្រឿង ព្រះសីហនុ ២គ្រឿង កោះកុង ៣គ្រឿង កំពង់ធំ ៧គ្រឿង សៀមរាប ១០គ្រឿង កែប២គ្រឿង ឧត្តរមានជ័យ ១គ្រឿង ប៉ៃលិន ១គ្រឿង មណ្ឌលគិរី ១គ្រឿង និងរតនគិរី ៣គ្រឿង សរុបពីឆ្នាំ២០១៩មក សម្ដេចក្រឡាហោមបានផ្ដល់ជូនរថយន្តចំនួន ៥លើក ស្មើនឹង២៤៥គ្រឿង៕
អត្ថបទ ៖ ណារី


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


