ព័ត៌មានជាតិ
វ៉ាក់សាំងដូសទី៣ សម្រាប់ចាក់ជូនកម្លាំងជួរមុខ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ ដល់ខេត្តបន្ទាយមានជ័យ
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានត្រៀមរៀបចំរួចរាល់ហើយ ក្នុងការទទួលពលករនឹងត្រឡប់មកពីប្រទេសថៃ និងការចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ជូនដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងជួរមុខ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់អោយដឹងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ថា សម្រាប់ខេត្តបន្ទាយមានជ័យ នៅព្រឹកមិញនេះ បានទទួលហើយនូវវ៉ាក់សាំងពីក្រសួងសុខាភិបាល ចំនួន១៣,០០០ដូស តាមឧទ្ធម្ភគចក្រ សម្រាប់ចាក់ជូនមន្ត្រីរាជការជុំវិញខេត្ត និងកងកម្លាំងនគរបាល ដូសទី៣ ហើយនឹងចាប់ផ្ដើមដំណើរការចាក់នៅព្រឹកថ្ងៃទី៨ ខែសីហាស្អែកនេះ ខណៈកម្លាំងកងទ័ព និងកម្លាំងកងរាជអាវុធហត្ថ នឹងមានការរៀបចំពីក្រសួងការពារជាតិ ។
ឯកឧត្តមបានបន្តថាសម្រាប់ការត្រៀមទទួលពលករមកពីប្រទេសថៃវិញ គឺខេត្តបានត្រៀមលក្ខណៈរួចរាល់ហើយ ទាំងការបញ្ជូនពួកគេទៅធ្វើចត្តាឡីស័ក និងបញ្ជូនទៅកន្លែងព្យាបាលជំងឺកូវីដ១៩ ក្នុងករណីមានវិជ្ជមាន ទៅតាមសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

បច្ចុប្បន្នបន្ទាយមានជ័យ បានចាក់វ៉ាក់សាំងដល់ពលរដ្ឋបានជាង ២៧ម៉ឺននាក់ហើយ ខណៈកំពុងដំណើរ ការចាក់ជូនពលរដ្ឋ នៅក្នុងស្រុកចំនួន ២ទៀត មានស្រុកថ្មពួក និងស្រុកស្វាយចេក លើពលរដ្ឋជាង ៦ម៉ឺននាក់ ។ ចំពោះពលករនៅជាប់តាមព្រំដែនថៃ ជាប់ខេត្តបន្ទាយមានជ័យវិញ កំពុងមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត និងអាជ្ញាធរ ថៃ ក្នុងការរៀបចំទីតាំងឲ្យពួកគាត់សម្រាក់ ផ្ដល់អាហារ៣ពេល រួមទាំងការពិនិត្យសុខាភាព និងការធ្វើសំណាកយកមេរោគកូវីដ១៩ បើមានវិជ្ជមាននឹងបញ្ជូនមកព្យាបាលនៅកម្ពុជា ។

បើតាមមន្ត្រីកងទ័ពនៃភូមិភាគទី៥ បានឲ្យដឹងថា វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣ ជូនដល់កម្លាំងកងទ័ព និងកម្លាំងកងរាជអាវុធហត្ថ ឈរឃើញនៅក្នុងខេត្តបន្ទាយមានជ័យ ក៏បានដឹកទៅដល់ខេត្តហើយផងដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៨៥នាក់ តាមរយៈការធ្វើសំណាកដោយដោយឧបករណ៍តេស្តរហ័ស (Rapid Test) និងមន្ទីរពិសោធន៍ជាតិភ្នំពេញ និងជាសះស្បើយចំនួន ៣១៨នាក់ ៕
អត្ថបទ ៖ ពៅ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


