Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ​ត្រាស់បង្គាប់តែង​តាំង​លោក ផាន ផល្លា ជាទីប្រឹ​ក្សា​រាជរដ្ឋាភិបាល

បានផុស

នៅ

លោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សា រាជរដ្ឋាភិបាលកម្ពុជា ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន ផល្លា ក្រៅពីមានតំណែងជាអនុប្រធានគណបក្សយុវជនកម្ពុជា លោកក៏ជាប្រធានមណ្ឌលកុមារកំព្រាមែកឈើផងដែរ ដោយលោកគឺជាអ្នកស្វែងរកមូលនិធិដើម្បីទ្រទ្រង់ និងជួយចិញ្ចឹមក្មេងកំព្រាចំនួន៦៨​នាក់​នៅមណ្ឌលមែកឈើ ហើយកុមារកំព្រាដែលលោក ផន ផល្លា យកមកចិញ្ចឹមនោះ មានខ្លះត្រូវឪពុក ម្ដាយ របស់ពួកគេបានស្លាប់ចោល និងខ្លះទៀត បានបោះបង់ពួកគេចោលជាដើម។

ជាមួយគ្នានោះពេលខ្លះគេក៏ឃើញ លោក ផន ផល្លា យកជំនួយជាសម្ភារៈផ្សេងៗចែកជូនដល់ប្រជាពលរដ្ឋ ជាពិសេសកុមារ តូចៗ នៅតំបន់គំនរសំរាមជើងឯកផងដែរ។

សូមបញ្ជាក់ថា លោក ផន ផល្លា ទើបតែបានជាសះស្បើយពីជំងឺកូវីដ-១៩កាលពីថ្មីៗនេះ ដោយគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមណ្ឌលព្យាបាលកូវីដ-១៩ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ហើយត្រូវបន្តធ្វើចតា្ត​ឡី​ស័ក​នៅផ្ទះរយៈពេល២សប្ដាហ៍ទៀត។

លោក ផន ផល្លា ជាអ្នកជំងឺកូវីដ១៩កម្រិតធ្ងន់ ដែលបានប៉ះពាល់សួត ប្រមាណពី២០ ទៅ៣០ ភាគរយ៕ ដោយៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម