ព័ត៌មានជាតិ
ក្រសួងកសិកម្ម អំពាវនាវអ្នកនាំចេញ «ផ្លែមៀនប៉ៃលិន» គួរបង្វែរទិសដៅពីថៃ ទៅវៀត ណាមវិញ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ អ្នកនាំចេញផ្លែមៀនប៉ៃលិន គួរបង្វែរទិសដៅពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញ ពីព្រោះក្រសួងមានការឯកភាពគ្នា លើលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ជាមួយវៀតណាមរួចហើយ។ ការអំពាវនាវ ឲ្យនាំផ្លែមៀនប៉ៃលិន ទៅវៀតណាមនេះ បានធ្វើឡើងបន្ទាប់ពីភាគិថៃ បានបិទមិនឲ្យនាំចូល ទៅកាន់ប្រទេសគេ ដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ និងរបាំងភូតគាមអនាម័យ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យ មានបញ្ហាប្រឈមមិនទាន់ អាចធ្វើការនាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ទីផ្សារក្រៅប្រទេសបាន ដោយសារបញ្ហារីករាលដាល នៃជំងឺកូវីដ-១៩ និងរបាំងភូតគាមអនាម័យ ជាពិសេសប្រទេសថៃ កំពុងបិទមិនឲ្យនាំចូលមៀនប៉ៃលិន តាមច្រកព្រំដែន ខណៈផ្លែមៀនប៉ៃលិន កំពុងចាប់ផ្តើមប្រមូលផល។
ក្រសួងកសិកម្ម បានបញ្ជាក់ថា ផ្លែមៀនប៉ៃលិន ជាប្រភេទទំនិញជាប់កម្រិតកំណត់ ដែលតម្រូវឲ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារ ជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃ ប្រទេសនាំចូល តាមរយៈការស្នើសុំវាយតម្លៃហានិភ័យ សមាសភាពចង្រៃ ពាក់ព័ន្ធនឹងការនាំចូលផ្លែមៀនប៉ៃលិននេះ។
ក្រសួងកសិកម្ម ក៏បានដាក់សំណើចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់ ប្រទេសចិន និងប្រទេសថៃ រួចហើយដែរ ប៉ុន្តែនៅមិនទាន់ទទួលបានការឆ្លើយតប បើទោះបីភាគីកម្ពុជាបាន ទាក់ទងជំរុញការងារនេះជា ច្រើនដងរួចហើយក៏ដោយ។
ដើម្បីចូលរួមចំណែក ដោះស្រាយបញ្ហាទីផ្សារ ផលិតផលមៀនប៉ៃលិន ដែលកំពុងប្រឈមនឹង របាំងភូតគាមអនាម័យ និងបញ្ហាប្រឈមនានា បង្កឡើងដោយការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ក្រសួ ងកសិកម្ម សូមអំពាវនាវ ដល់អ្នកនាំចេញគួរបង្វែរ ទិសដៅពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញ ពីព្រោះ យើងមានការឯកភាពគ្នា ហើយលើលក្ខខណ្ឌ តម្រូវភូតគាមអនាម័យ អំពីការនាំចេញផ្លែមៀនកម្ពុជា ទៅកាន់ប្រទេសវៀតណាម។
ជាមួយគ្នានេះដែរ ក្រសួងក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ គួររួមគ្នាគាំទ្រផលិតផលខ្មែរ ក្រោមរូបភាព ខ្មែរជួយខ្មែរ ដោយជួយទិញផ្លែមៀនរបស់ ប្រជាកសិករយើង ពិសេសសហគមន៍កសិកម្មមៀនប៉ៃលិន នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។
ទន្ទឹមនឹងនេះ ក្រសួងក៏សូមស្នើដល់ ម្ចាស់ទីតាំងផ្សារទំនើប ក្រុមហ៊ុន ឬសិប្បកម្មកែច្នៃកសិផល ក្នុងស្រុក គួរនាំគ្នាជួយប្រមូលទិញផ្លែមៀនប៉ៃលិន មកលក់ចែកចាយ ឬធ្វើការកែច្នៃ សម្រាប់បម្រើដល់ការហូបចុកក្នុងស្រុក ជំនួសឲ្យការនាំចូលនូវផ្លែមៀនកំប៉ុង ពីក្រៅប្រទេសវិញ៕ (ដោយ)៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម៩ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


