ព័ត៌មានជាតិ
យុវជនម្នាក់លោតទឹកលើស្ពានព្រះមុនីវង្សថ្មី នគរបាលចុះទៅស្រង់មិនខ្ចីឡើងអូបរ័
ពិតជាលេងសើចមែន ខណៈដែលប្រជាពលរដ្ឋនាំគ្នាចោមរោមមើលបុរសម្នាក់លោតទឹកសម្លាប់ខ្លួនបែរជាប្រឹងហែលទៅត្រើយម្ខាងដោយពុំព្រមឡើងជិះអូប័ររបស់នគរបាលចរាចរណ៍ជើងទឹកដែលបានចុះទៅជួយស្រង់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ខែសីហានៅចំណុចលើស្ពានព្រះមុនីវង្សថ្មីក្នុងសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
តាមប្រភពពីលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ បានប្រាប់កម្ពុជាថ្មីឱ្យដឹងថា នៅម៉ោងកើតហេតុបុរសម្នាក់ក្នុងវ័យ៣០ឆ្នាំបានលោតទឹកពីលើស្ពានព្រះមុនីវង្ស។

លុះពេលលោតទៅដល់ក្នុងទឹកបុរសដែលមានបំណងធ្វើអត្តឃាតទំនងជាឈ្លក់ទឹកក៏ខិតខំប្រឹងហែលទៅត្រើយម្ខាង។ ខណៈនោះកម្លាំងនគរបាលចរាចរណ៍ជើងទឹកបានចេញអូរប័រទៅស្រង់ ប៉ុន្តែបុរសរូបនោះមិនព្រមឡើងជិះអូរប័រទេគេប្រឹងហែលដល់ត្រើយម្ខាងក៏ដើរចូលទៅក្នុងព្រៃត្រែងជាប់ច្រាំងទន្លេបាត់ទៅ។
លោកពៅ ហួត បញ្ជាក់ថាជនដែលលោតទឹកនេះគឺអាជ្ញាធរមិនទាន់ស្គាល់អត្តសញ្ញាណឡើយ។
គួរបញ្ជាក់ថា ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញមានមនុស្សពីរនាក់បានលោតទឹកសម្លាប់ខ្លួនក្នុងអំឡុង២ថ្ងៃនេះ។ ដែលកាលពីរសៀលថ្ងៃទី១៣ខែសីហាមានស្ត្រីម្នាក់វ័យ៥៦ឆ្នាំរស់នៅក្រុមទី១ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានមកលោតទឹកសម្លាប់ខ្លួនលើស្ពានព្រែកសំរោងសង្កាត់ព្រែកថ្មី។

ហើយសពស្ត្រីដែលលោតទឹកនៅស្ពានព្រែកសំរោងបានប្រះទះឃើញនៅព្រឹកថ្ងៃទី១៤ខែសីហានៅមុខផ្សារស្អាងស្ថិតក្នុងស្រុកស្អាងខេត្តកណ្តាល។
លុះព្រឹកឡើងមានមនុស្សប្រុសម្នាក់មកលោតទឹកនៅលើស្ពានព្រះមុនីវង្សថ្មីប៉ុន្តែមិនរងគ្រោះដល់ជីវិតខណះដែលជនរងគ្រោះប្រឹងហែលឆ្លងទឹកទៅច្រាំងទន្លេដោយខ្លួនឯង៕ដោយៈ នរា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


