ព័ត៌មានជាតិ
ចាប់ខ្លួនបុរសម្នាក់តាមដីការតុលាការ កំណត់ឲ្យជាប់ពន្ធនាគារ១ឆ្នាំ
នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនបុរសម្នាក់តាមដីការបង្គាប់អោយចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារកំណត់១ឆ្នាំ ។
ជនត្រូវចោទដែលតុលាការបង្គាប់អោយចាប់ខ្លួនឈ្មោះ ចាន់ សុវិជ្ជា ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ ៣២B ផ្លូវលេខ ៥៣R ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

នគបាលព្រហ្មទណ្ឌបានអោយដឹងថា ការចាប់ខ្លួនឈ្មោះ ចាន់ សុវិជ្ជា គឺអនុវត្តតាមដីការបង្គាប់អោយចាប់ខ្លួនរបស់លោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសាលក្រមលេខ ២០០១ « ឋ » ចុះថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២១ ដែលបានសម្រេចផ្ដន្ទាទោស គិតពីថ្ងៃអនុវត្តទោស ដោយគ្មានការព្យួរទោស លើឈ្មោះ ចាន់ សុវិជ្ជា កំណត់១ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ឆបោក តាមមាត្រា៣៧៧ មាត្រា ៣៧៨នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពី ឆ្នាំ២០០៩ ។

តាមអំណាចសាលក្រមខាងលើ តុលាការបង្គាប់អោយសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ចាន់ សុវិជ្ជា មកអនុវត្តការឃុំខ្លួននៅពន្ធនាគារ «ឞ១» ចាប់ពីថ្ងៃអនុវត្តទោសនេះតទៅ ៕
អត្ថបទ ៖ មករា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


