ព័ត៌មានជាតិ
អាជ្ញាធរក្រុងខេមរភូមិន្ទ កំពុងពង្រឹងការរៀបចំ សណ្តាប់ធ្នាប់នៅក្នុង និងក្រៅផ្សារដងទង់
(កោះកុង)៖ ក្រោយការអនុញ្ញាត ឲ្យបើកដំណើរការអាជីវកម្មផ្សារដងទង់ឡើងវិញ ក្រុមអាជ្ញាធរសមត្ថកិច្ចក្រុងខេមរភូមិន្ទ បាននឹងកំពុងផ្តោត ការយកចិត្តទុកដាក់ពង្រឹងវិធានការ រៀបចំបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ សោភ័ណ្ឌភាពអនាម័យបរិស្ថានក្នុង និងក្រៅផ្សារឲ្យល្អប្រសើរ។
សកម្មភាព នៃការលក់ដូរអាជីវកម្ម និងការចតយានយន្ត លើចិញ្ចើមថ្នល់យ៉ាងអនាធិបតេយ្យ ជុំវិញផ្សារដងទង់កើតមានឡើងជាច្រើនឆ្នាំណាស់មកហើយ ទោះអប់រំណែនាំ ឬព្រមានជាវិធានការផាកពិន័យយ៉ាងណាក៏ដោយ ក៏ពិបាកដោះស្រាយដូចការវែងចក។

តែទោះយ៉ាងណា លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ និងសមត្ថកិច្ចនគរបាល អះអាងនៅថ្ងៃទី២៤ សីហានេះថា រូបលោក និងអាជ្ញាធរពាក់ព័ន្ធ នឹងខិតខំកែសម្រួល បញ្ហាសណ្តាប់ធ្នាប់សោភ័ណ្ឌភាព ឲ្យបានល្អប្រសើរ តាមរយៈមានជាចំណត មានជាតូបលក់ដូរបានសមរម្យ ទៅតាមគោលការណ៍ច្បាប់ ករណីតូបក្នុងផ្សារដងទង់ គឺតូបនៅផ្សារកោះកុងថ្មី ត្រៀមទទួលអាជីករ ទៅលក់ដូរនៅទីនោះ។
បើតាមលោកអភិបាលរង ក្រុងខេមរភូមិន្ទ ប្រសិនបើអាជ្ញាធរចុះអប់រំណែនាំ ហើយអប់រំទៀត នៅតែមិនស្តាប់តាមទេនោះ ច្បាស់ជានឹងមានវិធានការ ផាកពិន័យជាក់ជាពុំខាន ដោយគ្មានការយោគយល់ទៀតទេ ក្នុងបរិបទទប់ស្កាត់រលកទី២កូវីដនេះ។ ក្រោយណែនាំពីវិធានការសុខាភិបាល និងរកទៅលក់ដូរទីតាំងថ្មី គិតមកទល់ម៉ោងនេះ អាជ្ញាធរក្រុងខេមរភូមិន សង្កេតឃើញមានអាជីវករមួយចំនួន បានចូលរួមយល់ព្រមទៅលក់ដូរ នៅផ្សារកោះកុងថ្មីជាបណ្តើរៗ តាមការអំពាវនាវ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីថ្ងៃទី២១ ខែសីហាថ្មីៗនេះ បានចេញលិខិតសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវផ្សារដងទង់ ដែលនៅចំកណ្តាលទីរួមខេត្តកោះកុង ដើម្បីឲ្យប្រជាពលរដ្ឋអាជីវករ អាចស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ក្រោមកិច្ចអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនបំផុត។ ប្រសិនបុគ្គលណាមិនអនុវត្តតាមទេ នឹងរងការពិន័យអន្តរការណ៍ ឬទោសទណ្ឌតែម្តង។
ដើម្បីធានាសុវត្ថិភាពអាជីករ និងអ្នកទិញទំនិញ ក្រុមគ្រូពេទ្យ បានធ្វើតេស្តរហ័ស ទៅលើអាជីវករប្រមាណ ៨១៥នាក់ ស្រ្តី៦២៣នាក់ ហើយជាលទ្ធផលតេស្ត គឺរកឃើញអ្នកវិជ្ជមានកូវីដចំនួន២នាក់ ដោយបញ្ចូនទៅមណ្ឌលព្យាបាល នៅវិទ្យាល័យកោះកុងរួចរាល់ហើយដែរ។

តាមរយៈលួចខ្សឹបប្រាប់អ្នកសារព័ត៌មាន របស់ក្រុមអាជីវករ ដែលលក់ដូរតាមចិញ្ចើមថ្នល់ ឲ្យដឹងថា មូលហេតុដែលពួកគេមិនចង់ទៅលក់ដូរ នៅផ្សារកោះកុងថ្មី ក៏ព្រោះតែលក់មិនដាច់ គ្មានអតិថិជនទៅទិញច្រើន ដូចនៅផ្សារដងទង់ទេ។ ដូច្នេះទើបសុខចិត្ត ឆក់កន្តៀតលក់ដូរបែបនេះទៅ ទោះតម្រូវឲ្យបង់ភាស៊ីថ្លៃបន្តិចក៏ធ្វើដែរ។ ត្បិតជាហេតុផលរបស់អាជីករដូច្នេះក៏ដោយ ក៏អាជ្ញាធរនៅតែប្រកាន់ជំហរ រៀបចំសណ្តាប់ធ្នាប់ផ្សារដងទង់ ឲ្យបានស្អាតល្អ មិនបង្កឲ្យបញ្ហា នៅតែកើតដដែលទៀតឡើយ៕ (ដោយ)៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម១៦ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


