ព័ត៌មានជាតិ
ទីសក្ការៈថែវព្រះពាន់ជនជាតិខ្មែរគោរពបូជា ដាក់សំណាញ់ការពារសត្វប្រចៀវ
ខេត្តសៀមរាប៖ ថែវព្រះពាន់ ជាទីតាំងដ៏សក្ការៈមួយនៅប្រាសាទអង្គរវត្ត។ ថែវនេះមានសសរច្រើន និងលម្អដោយចម្លាក់ក្បូរក្បាច់ ប៉ុន្តែថ្មប្រាសាទបានរងការខូចខាតដោយបញ្ហាទឹកនោម និងលាមកនៃហ្វូងសត្វប្រចៀវ។


លោក សយ សុភារិន្ទ ជាបុរាណវិទូទទួលបន្ទុកកិច្ចការអភិរក្សនៅប្រាសាទអង្គរវត្តប្រាប់កម្ពុជាថ្មីឲ្យដឹងថា ក្រុមការងារកំពុងអនុវត្តគម្រោងដាក់សំណាញ់ការពារសត្វប្រចៀវ កុំឱ្យទុំនៅផ្នែកដំបូលនៃថែវ។ មូលហេតុសំខាន់រៀបចំកិច្ចការនេះឡើងព្រោះទឹកនោម និងលាមកសត្វប្រចៀវ នៅពេលមានសំណើមឬលាយទឹក បានបង្កើតជាតិអំបិល ដែលសារធាតុនេះងាយនឹងធ្វើឲ្យថ្មមានការពុកផុយ។


កន្លងមកអាជ្ញាធរជាតិអប្សរា ធ្លាប់បានរៀបចំនៅកន្លែងផ្សេងទៀត ឃើញថារបាំងសំណាញ់នេះ មានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់សត្វប្រចៀវមិនឱ្យចូលទុំនៅផ្នែកដំបូលប្រាសាទតទៅទៀត៕
អត្ថបទ៖ គឿនវេត
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


