ព័ត៌មានជាតិ
អ្នកម៉ៅការម្នាក់ យកលុយ២៤ម៉ឺនដុល្លារចាយអស់ហើយ បែរជាចេញសែកស្អុយឲ្យម្ចាស់ដើមគេវិញទៀត
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣០សីហា ឆ្នាំ២០២១ បានលើកយកសំណុំរឿងចេញសែកស្អុយមួយមកកាត់ទោសនៅចំពោះមុខជនត្រូវចោទ ប៉ុន្តែបានសម្រេចពន្យារពេលប្រកាដសាលក្រមទៅថ្ងៃទី ១៣កញ្ញា ខាងមុខ ។

ជនត្រូវចោទដែលតុលាកាត់ទោសឈ្មោះ ឌៀប វង់ ឌី ភេទប្រុស អាយុ៣៧ឆ្នាំ មាន លំនៅឋានលេខ៧ ផ្លូវលេខ៨បុរីប៉េងហួរបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាអ្នកម៉ៅការ សាងសង់ការ៉ាស់សាំង។ តុលាការបានចោទប្រកាន់ ឈ្មោះ ឌៀប វង់ឌី ពីបទមិនបំពេញ កាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន ពាក់ព័ន្ធ និងបទល្មើសចេញសែកអត់លុយ ២៤ ម៉ឺនដុល្លារ ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងរាជធានី។

តាមអង្គហេតុដែលតុលាការកាត់ទោសគឺ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នា២០២០ ឈ្មោះ ឌៀប វង់ ឌី បានទំនាក់ទំនងអ្នកមានប្រាក់ក្រាស់ក្រែលម្នាក់ ដើម្បីសាងសង់ការ៉ាស់សាំង ដែលមានតម្លៃ រហូតដល់២៤ម៉ឺនដុល្លារ។ លុះពេលបានសាច់លុយទាំងដុំរួចហើយ ឈ្មោះឌៀប វង់ ឌី មិនបាន សាងសង់ការ៉ាស់សាំងឲ្យម្ចាស់លុយទេ គឺគេបង្វិលទៅកម្សាន្តលេងនៅកាស៊ីណូ រហូតដល់អស់ លុយ។ ដោយបាត់យូរពេក មិនឃើញបានលទ្ធផល ម្ចាស់ក៏បានទាមទារយកប្រាក់វិញ ពេលនោះឈ្មោះ ឌៀប វង់ ឌី បានចេញសែកចំនួន៤សន្លឹក មានលុយចំនួន២៤ម៉ឺនដុល្លារឲ្យ ម្ចាស់ប្រាក់វិញ ប៉ុន្តែពេលទៅបើកលុយធនាគារបញ្ជាក់ថា សែកស្អុយអត់មានលុយទេ ទើបម្ចាស់ ប្រាក់ឆេះដុំក្ដៅក្រហាយ ក៏ប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនបញ្ជូនឡើងតុលាការតែម្ដង។

នៅក្នុងសវនាការជនជាប់ចោទ បានសារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការមែន។ រឿងក្ដីសែកស្អុយនេះតុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី ១៣កញ្ញា ឆ្នាំ២០២១ខាងមុខ៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


