Connect with us

ព័ត៌មានជាតិ

លោក ចៅ ភិរុណ៖ ទង្វើល្អ គឺធ្វើឲ្យប្រជាជនមិនភ្លេចគុណយើងទេ​

បានផុស

នៅ

សមាជិកាសមាជិការ និង​ក្រុមប្រឹក្សា​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក គប្បី​ធ្វើ​អ្វីៗ​ដែលជា​ទង្វើ​គំរូ​ល្អ​យល់​ពី​ភាព​ក្តៅ​ត្រជាក់​ជាមួយ​ប្រជាជន នោះ​ប្រជាជន​នឹងមិន​ភ្លេចគុណ​យើង​នោះទេ​។

នេះ​ជា​សារ​ដែល​ចេញពី​មាត់​របស់លោក ចៅ ភិ​រុណ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​មូលដ្ឋាន​ស្រុក​បូ​ទុម​សាគរ ដែល​បានលើកឡើង​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១ ក្នុង​ពិធី​ប្រកាស​សម្រេច​កែ​សម្រួលតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និង​តែងតាំង​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ និង​ផ្សព្វផ្សាយ​បណ្តា​ឯកសារ​ពាក់ព័ន្ធ និង​យុទ្ធនា​ការរៀបចំ​ការបោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចៅ ភិរុណ បន្ថែមជំរុញដល់ប្រធាន​ប្រឹក្សា​ស្រុក​បូ​ទុម​សាគរ សមាជិកា និង​សមាជិការ ទៀតថា ចាំ​បាច់​រក្សា​នូវ​អាស​ន្នៈ​នៅតាម​ឃុំ​សង្កាត់​ពុំ​ឱ្យ​បាត់បង់​ដាច់​ខាន ពោលគឺ​ដណ្តើម​ជ័យ​ជម្នះ​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​ខាងមុខ ជាពិសេស​ប្រធាន​ក្រុមប្រឹក្សា​។ ដោយ​តម្រូវ​សមាជិកា សមាជិក​តាំងចិត្ត​ប្តេជ្ញាចិត្ត​ទាំងអស់គ្នា​។​

បើតាម​លោក ចៅ ភិ​រុណ អំពើ​ល្អជា​មួយ​ប្រជាជន ស្គាល់​ទុក្ខលំបាក សប្បាយរីករាយ​នានា​របស់​ពួកគាត់ ត្រូវផ្តោត​ការយកចិត្តទុកដាក់​មិនអាច​ខ្វះចន្លោះ​បាន​គ្រប់​នា​ទីណា​ទាំងអស់ ជៀសវាង​ធ្វេសប្រហែស​។ ចំពោះ​ការជ្រើសរើស​បេក្ខភាព​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត ជា​រឿង​មួយ​ពិចារណា​ខ្ពស់​ផងដែរ មុននឹង​សម្រេច​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​។​

ដើម្បី​ទទួលបាន​ជ័យជម្នះ​លើ​ដំណើរការ​បោះឆ្នោត អាណត្តិ​ទី​៥ ឆ្នាំ​២០២២​បាន ការក្តោបក្តាប់​ព័ត៌មាន​សកម្មភាព​បណ្តា​បក្សនយោបាយ​ក្នុង​មូលដ្ឋាន​ជា​រឿង​គួរ​យកចិត្តទុកដាក់​ ដែល​មិនអាច​មើលស្រាល​បាន​ឡើយ​។ បន្ត​ពង្រឹង​គៀងគរ​គ្រប់គ្រង​សមាជិក​សមាជិក​ក្នុង​ជួរ​បក្ស និង​បញ្ចូល​សមាជិក​ថ្មីៗ​បន្ថែម​ក្រោម​ការរៀបចំ​គណៈបញ្ជាកា​រ​យុទ្ធនាការ​បោះឆ្នោត បណ្តុះបណ្តាល​ធនធានមនុស្ស​ទៅតាម​កម្រិត ផ្ទៀងផ្ទាត់​បញ្ជី​ឈ្មោះ​អ្នក​ត្រូវ​បោះឆ្នោត និង​ដោះស្រាយ​វិវាទ​ផ្សេងៗ​ក្នុង​មូលដ្ឋាន​ជា​អតិបរិមា​តប​តាម​គោលការណ៍​ដែល​បាន​ដាក់ចេញ​អោយ​អនុវត្ត​រួមគ្នា​៕

អត្ថបទ៖ សិរីវឌ្ឍនៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម