ព័ត៌មានជាតិ
ការនាំចេញអង្កររបស់កម្ពុជា បន្តធ្លាក់ចុះជាង ២៣% ដោយសារកង្វះទូកុងតឺន័រ និងតម្លៃ ដឹកជញ្ជូន កើនឡើងខ្ពស់
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ មានចំនួន៣៤៣ ៤៤៧តោន ដោយមានការថយចុះចំនួន១០៤ ៧៥៦តោន ស្មើនឹង-២៣,៣៧% បើធៀបនឹងរយៈពេល៨ខែ ឆ្នាំ២០២០ ដែលមានរហូតដល់ទៅ៤៤៨ ២០៣តោនឯណោះ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា មូលហេតុ ដែលការនាំចេញអង្ករ មានការថយចុះនេះ ដោយសារបញ្ហាកង្វះទូរកុងតេន័រ សម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូន កើនឡើងខ្ពស់។ នៅលើទំព័រហ្វេប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងទៀតថា ប៉ុន្តែការនាំចេញអង្ករក្នុងខែសីហា ឆ្នាំ២០២១មាន ចំនួន៣៣ ៥៨២តោន កើនឡើងចំនួន១១ ៤៥២តោន ស្មើនឹង៥១,៧៥% បើធៀបនឹងខែសីហា ឆ្នាំ២០២០ ដែលមាន ចំនួន២២ ១៣០តោនប៉ុណ្ណោះ។

ក្នុងចំណោម ការនាំចេញអង្ករសរុប ក្នុងនោះការនាំចេញ អង្ករក្រអូប គ្រប់ប្រភេទមាន ចំនួន២៤២ ៤៣២តោន ស្មើនឹង៧០,៥៩% អង្ករសគ្រប់ប្រភេទមាន ចំនួន៩៤ ៤៤១តោន ស្មើនឹង២៧,៥០% និងអង្ករចំហុយមាន ចំនួន៦ ៥៧៤តោន ស្មើនឹង១,៩១%។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ដោយឡែកបរិមាណ អង្ករបាននាំចេញ ទៅកាន់ទិសដៅសហភាពអឺរ៉ុប ចំនួន២២ប្រទេស មានបរិមាណសរុប ចំនួន៨៨ ២៧១តោន ថយចុះ ចំនួន៦១ ៥៧៧តោន ស្មើនឹង-៤១,០៩%។ ក្នុងនោះទិសដៅ ប្រទេសចិន មានបរិមាណសរុប ចំនួន១៦៥ ៦១២តោនកើនឡើង ចំនួន៦ ៣៥៩តោន ស្មើនឹង៣,៩៩%។ ទិសដៅអាស៊ាន ចំនួន៧ប្រទេស មានបរិមាណសរុប ចំនួន៣៥ ៥៥៣តោន ថយចុះ ចំនួន២៥ ៣៨០តោន ស្មើនឹង-៤១,៦៥% និងទិសដៅដទៃទៀត ចំនួន២២ប្រទេស មានបរិមាណសរុប ៥៤ ០១១តោន ថយចុះ ចំនួន២៤ ១៥៨តោន ស្មើនឹង-៣០,៩០%។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រុមហ៊ុន ដែលបាននាំចេញ អង្ករមាន ចំនួន៥៩ក្រុមហ៊ុន ហើយបរិមាណអង្ករ ដែលបាននាំចេញ ដោយក្រុមហ៊ុនធំៗ ចំនួន១០ មានរហូតដល់២៤៧ ៩០៣ តោន ស្មើនឹង៧២,១៨% និងក្រុមហ៊ុន៤៩ដទៃទៀត បាននាំចេញត្រឹមតែ ៩៥ ៥៤៤តោនស្មើនឹង២៧,៨២%ប៉ុណ្ណោះ។
លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការនាំចេញអង្ករ របស់កម្ពុជា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះមានចំនួន៣៤៣ ៤៤៧តោន នេះមានតម្លៃទឹកប្រាក់ចំនួន ២៩១ ៩២៩ ៩៥០ ដុល្លារអាមេរិក៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


