Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម៖ ឧស្សាហកម្មកសិ-ចំណីអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច

បានផុស

នៅ

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ឧស្សាហកម្មកសិ-ចំណីអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច ហើយក៏​ជា​ស្ពាន​ត​ភ្ជាប់​ដ៏​សំខាន់​រវាង​កសិករ អ្នក​ផលិត និង​អ្នកប្រើប្រាស់​ចុងក្រោយ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុង​វេទិកា​អន្តរជាតិ​ស្តីពី សុវត្ថិភាព​ចំណីអាហារ នៅ​ស្នាក់ការ​កណ្តាល​របស់​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​សហប្រជាជាតិ (UNIDO) នៅ​ទីក្រុង​វី​យេន ប្រទេស​អូទ្រីស​កាលពី​ថ្ងៃទី​០៣ ​តុលា លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​ទោះជា​យ៉ាងណា ការអភិវឌ្ឍ​ឧស្សាហកម្ម​ក​សិ​-​ចំណីអាហារ​កម្ពុជា​នៅមាន​បញ្ហា​ប្រឈមមុខ​មួយចំនួន​ដូច​ជាមាន​កម្រិត​នៃ​គ្រឿង​បរិក្ខារ​កែច្នៃ លទ្ធភាព​ទទួលបាន​ប​ច្ចេក​វិទ្យា គ្រឿងចក្រ និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ និរន្តរភាព​នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​នៅមានកម្រិត និង​ការយល់ដឹង​ជា​សាធារណៈ​អំពី​ស្តង់ដារ​សុវត្ថិភាព​ចំណីអាហារ និង​បញ្ហា​ទាក់ទង​នឹង​ភូតគាម​អនាម័យ (SPS)​។

​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​ ដើម្បី​ដោះស្រាយ​ទៅកាន់​បញ្ហា​ប្រឈម​ទាំងនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់ ដោយបាន​ផ្តល់​ការលើកទឹកចិត្ត​ជាច្រើន​ដល់​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម ទាំង​ការដាំដុះ ការចិញ្ចឹម​សត្វ​ និង​ត្រី ការកែច្នៃ ការ​វេច​ខ្ចប់​ក្រោយ​ប្រមូល​ផល ដោយ​ប្រកាន់យក​ការលើកកម្ពស់​ខ្សែ​ច្រវាក់​តម្លៃ​ពេញលេញ​ជាខ្លាំង​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តាមរយៈ​ការជំរុញ​ការធ្វើ​ទំនើបកម្ម​កសិកម្ម ជាមួយនឹង​សុវត្ថិភាព​ចំណីអាហារ និង​ស្តង់ដារ​នាំចេញ​អន្តរជាតិ​ជា​អាទិភាព​។

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា សុវត្ថិភាព​ចំណីអាហារ​គឺជា​កង្វល់​ដ៏​សំខាន់ និង​ជា​ទិដ្ឋភាព​ប្រឈម​សម្រាប់​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​ដូចជា​កម្ពុជា​។ ផ្ទុយទៅវិញ ដោយមាន​ជំនួយ​ពី​បច្ចេកវិទ្យា​ក្នុង​យុគសម័យ​ឌីជីថល​នេះ កម្ពុជា​កំពុងធ្វើការ​កែលម្អ​ជា​បន្តបន្ទាប់​លើ​បញ្ហា​នេះ ដូចជា​ការផ្លាស់ប្តូរ​ព័ត៌មាន និង​ទិន្នន័យ​អាហារ​កំពុង​ត្រូវបាន​ចែករំលែក​ដោយ​ប្រើ​បច្ចេកវិទ្យា block chain ជាមួយនឹង QR code និង E-Phytosanitary certificate ក៏ត្រូវ​បាន​កំពុង​រៀបចំឡើង​។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ​ដែល​រំលេច​ផលប៉ះពាល់ និង​ការណែនាំ​អំពី​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ប្រកបដោយ​សុវត្ថិភាព​ក៏ត្រូវ​បានដាក់​ឱ្យ​ដំណើរការ ហើយ​ប្រព័ន្ធ​ត្រួតពិនិត្យ និង​តាមដាន​តាម​ប្រព័ន្ធ​ឌីជីថល​នៅក្នុង​ផលិតផល​ជលផល​ក៏​ត្រូវបាន​បង្កើតឡើង និង​អនុវត្ត​ផងដែរ​។

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ​ស្ថិតក្នុង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺឆ្លង​សកល​កូ​វីដ​-១៩ ការប្រែប្រួល​អាកាសធាតុ និង​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ដែល​បណ្តាលមកពី​សង្គ្រាម​រុស្សី និង​អ៊ុយ​ក្រែ​ន បាននិងកំពុង​កើតមានឡើង​នាពេល​បច្ចុប្បន្ន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍ​ន៍ក​សិ​កម្ម និង​ពាណិជ្ជកម្ម​ស្បៀងអាហារ​ទូទាំង​ពិភពលោក​។ លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រទេស​ជា​សមាជិក​គួរ​សហការ គាំទ្រ​គ្នា​ទៅវិញទៅមក ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។

​ទន្ទឹមនឹងនេះ វិទ្យាសាស្ត្រ ឌីជីថល​ភាវូបនីយកម្ម បច្ចេកវិទ្យា​ជឿនលឿន និង​ការអប់រំ​ក្នុង​វិស័យ​កសិកម្ម ជាពិសេស​ទៅកាន់​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​ក៏ត្រូវ​ចាត់ទុកជា​អាទិភាព​ផងដែរ​ ដែល​ទាំងអស់នេះ​បានបញ្ជាក់​ថា​នឹង​ជួយ​រក្សាបាន​នូវ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកបដោយ​ស្ថិរភាព លើកកម្ពស់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​កសិកម្ម និង​ធានា​សុវត្ថិភាព​ចំណីអាហារ និង​សន្តិសុខ​ស្បៀង​ក្នុងស្រុក និង​អន្តរជាតិ​។

​លោក​ Gerd Muller អគ្គលេខាធិការ​អង្គការ UNIDO បាន​ថ្លែងថា វេទិកា​អន្តរជាតិ​ស្តីពី “​សុវត្ថិភាព​ចំណីអាហារ​” ដែល​បាននិងកំពុង​ដំណើរកា​រ​នាពេលនេះ គឺ​ក្នុង​បំណង​សំខាន់​រួមគ្នា​គិតគូរ ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព​ចំពោះ​វិបត្តិ​សន្តិសុខ​ស្បៀង ភាពអត់ឃ្លាន កង្វះ​អាហារូបត្ថម្ភ និង​សុវត្ថិភាព​ចំណីអាហារ​ដែល​ពិភពលោក​កំពុង​ប្រឈម​។

​លោក​អគ្គលេខាធិការ​ បា​ន​អំពាវនាវ​ឲ្យ​គ្រប់​បណ្តាល​ប្រទេស​សមាជិក ​ត្រូវតែ​សហការគ្នា​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​តាមរយៈ​បង្កើន​ផលិតភាព​ផលិតកម្ម ការអនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ទំនើប លើកកម្ពស់​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ និង​ការប្រែប្រួល​អាកាសធាតុ​៕​

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម