ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ លោក វេង សាខុន នឹងត្រូវតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា សម្ដេច បានទូលថ្វាយទៅព្រះមហាក្សត្រ ដើម្បីត្រាស់បង្គាប់តែងតាំងលោក វេង សាខុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅព្រឹកថ្ងៃទី ១១ ខែតុលានេះថា ប្រហែលជាមានមនុស្សមួយចំនួន ចោទសួរហើយថា ហេតុអ្វីបានជាសម្ដេចស្នើឲ្យបញ្ចប់មុខតំណែង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាណ់ និងនេសាទ។ ក្នុងនោះដែរ ក្រុមគណបក្សប្រឆាំង ក៏បាននិយាយថា ការបញ្ចប់មុខតំណែងលោក វេង សាខុន គឺជារឿងត្រឹមត្រូវហើយ តែខុសរដ្ឋធម្មនុញ្ញ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រុមគណបក្សប្រឆាំងទាំងនោះ មើលមាត្រា ២១ ជំពូក ២នៃរដ្ឋធម្មនុញ្ញ ដែលចែងអំពីព្រះមហាក្សត្រ។ បន្ទាប់ទៅសូមអានមាត្រា ២០ជំពូកទី ៣ នៃច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា លោក វេង សាខុន មិនមានកំហុសអ្វីធ្ងន់ធ្ងរនោះទេ តែសម្ដេចចង់ឲ្យមានការទទួលខុសត្រូវច្រើនជាងនេះ ហើយសម្ដេចបានបង្ហើបថា លោក វេង សាខុន ត្រូវបានសម្ដេចទូលថ្វាយព្រះមហា ក្សត្រ ដើម្បីត្រាស់បង្គាប់តែងតាំង ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


