ព័ត៌មានជាតិ
សហភាពអឺរ៉ុប ប្តេជ្ញាបន្តជួយអភិវឌ្ឍន៍កម្ពុជាលើវិស័យកសិកម្ម និងជលផល
សហភាពអឺរ៉ុប បានប្តេជ្ញាបន្តជួយកម្ពុជា លើវិស័យកសិកម្ម ដើម្បីឈានទៅសម្រេចបានគោលដៅក្នុងការនាំចេញផលិតផលជលផលកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបនាពេលអនាគត។
លោកស្រី Charlina Vicheva អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជលផល នៃសហភាពអឺរ៉ុប បានបញ្ជាក់ថា សហភាពអឺរ៉ុប នឹងនៅតែបន្តធ្វើភាពជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជា លើវិស័យកសិកម្ម ព្រមទាំងអនុវិស័យជលផលផងដែរ។ លោកស្រី បានអះអាងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីថ្ងៃទី ០៧ ខែតុលា ឆំា្ន២០២២ នៅអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជលផល ។

ដើម្បីឈានទៅសម្រេចបានគោលដៅរបស់កម្ពុជា ក្នុងការនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអឺរ៉ុបនាពេលអនាគត លោកស្រី Charlina Vicheva បានបង្ហាញអំពីឆន្ទ:គាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកិច្ចការសំខាន់ៗចាំបាច់មួយចំនួនទាំងគោលនយោបាយ បទដ្ឋានគតិយុត្តិ លក្ខណៈបច្ចេកទេស ដើម្បីឲ្យស្របតាមលក្ខខណ្ឌតម្រូវរបស់គណ:កម្មការសហភាព អឺរ៉ុបទាក់ទងទៅនឹងគុណភាព សុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យ។ មិនតែប៉ុណ្ណោះ លោកស្រី បានជម្រាបលោក វេង សាខុន ថា សហភាពអឺរ៉ុបរីករាយ និងបន្តគាំទ្រភាគីកម្ពុជាជានិច្ច ទាំងហិរញ្ញប្បទាន បច្ចេកទេស ជាពិសេសការងារគ្រប់គ្រង និងការតាមដានការអនុវត្តនានា ដើម្បីរួមគ្នាបំបាត់ចោលនៃការនេសាទខុសច្បាប់ គ្មានការអនុញ្ញាត និងគ្មានរបាយការណ៍ពីដែនសមុទ្រកម្ពុជា និងនៅដែនសមុទ្រអន្តរជាតិ ដើម្បីធានាបានដល់ការការពារធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព។

ជាការឆ្លើយតប លោក វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណ:កម្មការសហភាពអឺរ៉ុប តាមរយ:លោកជំទាវជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជល ផល ដែលបានជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុក្នុងការជួយអភិវឌ្ឍន៍វិស័យជលផលកម្ពុជា។ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ជំហររបស់កម្ពុជា ក្នុងការសហការជាមួយសហភាពអឺរ៉ុប គឺដើម្បីសម្រេចការងារនេះ ជាពិសេសពេលដែលច្បាប់ស្តីពីជលផលថ្មីបានចូលជាធរមាននាពេលឆាប់ៗខាងមុននេះ។ មួយវិញទៀត មន្ត្រីជំនាញនៃភាគីទាំងសងខាង រួមជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនឹងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍវិស័យជលផលកម្ពុជា៕
ដោយ៖ ឌឿនចាន់ ថារី

-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


