ព័ត៌មានជាតិ
ជំងឺដុំពកស្បែកលើសត្វគោក្របី កើនឡើងជិត៣ពាន់ក្បាលក្នុងខេត្តត្បូងឃ្មុំ ខណៈ៣០ក្បាលបានងាប់ជាបន្តបន្ទាប់
ជំងឺដំពកលើស្បែកសត្វ គោ ក្របី របស់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ នៅតែបន្តរាតត្បាតយ៉ាងខ្លាំងនៅឡើយ គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ មានសត្វគោ ក្របី ជិត៣០០០ក្បាលហើយបានកើតជំងឺនេះ និងជាង៣០ក្បាលបានងាប់ ។
ដោយសន្ទុះនៃការរាតត្បាតមិនថមថយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានផ្តល់វ៉ាក់សាំងចំនួន២០០០ដូស សម្រាប់ចាក់លើសត្វគោ ក្របី ដែលមិនទាន់ឆ្លង ដោយជំហានទី១ អនុវត្តនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

លោក កែន ចន្ទ័សុជាតិ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា មកទល់នេះ ជំងឺដុំពកស្បែកសត្វ គោ មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ដោយបានបន្តឆ្លងពីតំបន់មួយទៅតំបន់មួយ គ្រប់ក្រុង/ស្រុក ទាំងអស់ក្នុងខេត្តត្បូងឃ្មុំ ហើយមកដល់ពេលនេះ មានសត្វគោជិត៣០០០ក្បាលហើយ បានកើតជំងឺនេះ។

ជំងឺដំពកឆ្លងតាមរយៈសត្វ មូស ខ្សុច សត្វរបោម ដែលវាខាំពីសត្វគោឈឺទៅខាំសត្វគោជាសត្វទាំងនេះជាភ្នាក់ងារចម្លងមេរោគដុំពកក្រោមស្បែកសត្វគោយ៉ាងសកម្មបំផុត ខណៈមកដល់ពេលនេះចំនួនសត្វគោដែលស្លាប់បានកើនដល់ជាង៣០ក្បាលហើយ ដោយភាគច្រើនជាកូនគោ ដោយយកទៅកប់ចោល ។
បើតាមមន្ត្រីជំនាញពេទ្យសត្វបានលើកឡើងថា ជំងឺនេះមិនបង្កឱ្យមានការភ័យខ្លាចពេកនោះទេ តែវាបានប៉ះពាល់ដល់ការលូតលាស់ ប៉ះពាល់ដល់គោផើម ធ្វើឱ្យបាត់សមត្ថភាពបន្តពូជ និងអាចបណ្តាលឱ្យគោងាប់បាន ជាពិសេសកូនគោ ។ ជំងឺនេះ អាចព្យាបាលជាសះស្បើយ ហើយទទួលបានភាពស៊ាំក្នុងរយៈពេល៥ទៅ៧ថ្ងៃ បើទទួលការថែទាំ និងព្យាបាលបានត្រឹមត្រូវ ។

ដូច្នេះ អ្នកដែលចិញ្ចឹមគោ ក្របី បើកើតមានរោគសញ្ញាជំងឺនេះ ត្រូវរាយការណ៍ដល់មន្ត្រីជំនាញ ឬភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីផ្តល់ការពិនិត្យ និងពិគ្រោះព្យាបាល ។
សូមបញ្ជាក់ថា ជំងឺដំពកលើស្បែកគោនេះ ធ្វើឱ្យសត្វគោមានអាការៈ ចេញដុំពកលើស្បែកកើតជាដំបៅពេញខ្លួន របើកក្រចកជើង មិនសូវស៊ីស្មៅ និងដេកមិនកើត ពេលមានអាការៈចេញដុំពកច្រើនសត្វគោមានលាមកឈាម ជាដើម។ នេះបើយោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ៕
អត្ថបទ៖ សាន វិឡែម


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


