ព័ត៌មានជាតិ
លោកស្រី កុយ ពិសី និងនាយឧត្តម សេនីយ៍ ខ្វាន់ ស៊ាម ចុះត្រួតពិនិត្យសំណង់បង្គោលផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម
នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ និងលោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួល បន្ទុកកិច្ចការព្រំដែន កាលពីសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា អមដំណើរដោយមេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម និងនាយទាហានជំនាញជាច្រើនរូបទៀត បានអញ្ជើញចុះត្រួតពិនិត្យសំណង់បង្គោលខណ្ឌសីមាព្រំដែន និង ការដ្ឋានស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលស្ថាបនាដោយកងកម្លាំងវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅភូមិសាស្ត្រស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងស្រុកស្នួល ខេត្តក្រចេះ ដែលរួមមាន ផ្លូវតភ្ជាប់ ពីផ្លូវជាតិលេខ៨ ទៅចំណុច អូរហ៊ុច, ផ្លូវពីបង្គោលលេខ៣៧ ទៅចំណុចព្រំប្រទល់ខេត្តក្រចេះ និងផ្លូវពីបង្គោលលេខ ៦១/១៣ ទៅដល់បង្គោលលេខ ៦១/៣៣។

ការចុះពិនិត្យចំណុច ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីគណៈប្រតិភូ បានចុះត្រួតពិនិត្យសំណង់បង្គោលខណ្ឌសីមាព្រំដែន និងការដ្ឋានស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលស្ថាបនាដោយកងកម្លាំងវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លើភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅចំណុចផ្លូវពីចំណុចចំការកៅស៊ូ ទៅដល់បង្គោលលេខ ៤៨/១៩ .២០ និងផ្លូវទៅដល់បង្គោលលេខ៤៨/៩ និងផ្លូវទៅដល់បង្គោលលេខ ៤៩/៥ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម និងលោកស្រី កុយ ពិសី ក៏បានចុះត្រួតពិនិត្យសំណង់បង្គោលខណ្ឌសីមាព្រំដែន និងការដ្ឋានស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ លើទឹកដីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលស្ថាបនាដោយកងកម្លាំងវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទផងដែរ៕
ដោយ ៖ កោះកែវ











-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ