ព័ត៌មានជាតិ
សមត្ថកិច្ចបង្ក្រាបបទល្មើសលួច ឆក់ ក្នុងរាជធានីបានជិត១០០នាក់ ក្នុង១ខែ
ក្នុងរយៈពេល១ខែនៃខែសីហា ឆ្នាំ២០២១នេះ សមត្ថកិច្ចបង្ក្រាបបទល្មើស លួច ឆក់ ក្នុងរាជធានីភ្នំពេញបានចំនួន ៦៤ករណី ដោយឃាត់ខ្លួនជនសងស្ស័យបានជិត១០០នាក់។
យោងតាមរបាយការណ៍របស់គណៈបញ្ជាការអនុវត្តផែនការសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ នៅរាជធានីភ្នំពេញ ដែលបានចេញផ្សាយនៅថ្ងៃនេះបានឱ្យដឹងថា ក្នុងរយៈពេល១ខែ នៃខែសីហា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើសលួច ឆក់ ក្នុងរាជធានីភ្នំពេញ បានចំនួន ៦៤ករណី លើ៦៧ករណី ថយចុះ ៣ករណី ស្មើនឹង ៤% ប្រៀបធៀបខែកក្កដា ឆ្នាំ២០២១។ បទល្មើសទាំង៦៤ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៩១នាក់ ស្មើនឹង ១០០% នៃបទល្មើសដែលកើតឡើង (បទល្មើសលួច ៥៦លើ៥៦ករណី បទល្មើសឆក់ ៨លើ៨ករណី)។

ជនសង្ស័យក្រោយការបង្ក្រាប បានរកឃើញធ្លាប់ប្រើសារធាតុញៀនចំនួន ៧៥នាក់ ស្មើនឹង ៨៤%។
របាយការណ៍បានបញ្ជាក់ថា ក្នុងបទល្មើសចំនួន ៦៤ករណី រួមមាន បទល្មើសលួច ៥៦លើ៥៦ករណី បទល្មើសឆក់ ៨លើ១១ករណី ថយ៣ករណី (ពុំមានជនរងគ្រោះជាជនបរទេសនោះទេ)។
របាយការណ៍ដដែលបានបញ្ជាក់ថា ខណ្ឌដែលមានបទល្មើសលួច ឆក់ ច្រើនលើសពី៥លើក មានចំនួន៥ខណ្ឌ៖ ១-. ខណ្ឌច្បារអំពៅ ចំនួន៨លើក ២. ខណ្ឌសែនសុខ ចំនួន ៦លើក ៣. ខណ្ឌមានជ័យ ចំនួន១១លើក ៤. ខណ្ឌទួលគោក ចំនួន៨លើក និង៥. ខណ្ឌដង្កោ ចំនួន៥លើក។
ទន្ទឹមនឹងកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាប ទទួលបានលទ្ធផលល្អយ៉ាងណាក៏ដោយ ក៏គណៈបញ្ជាការអនុវត្តផែនការសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ នៅរាជធានីភ្នំពេញ នៅបន្តដាក់ចេញទិសដៅ និងវិធានការសំខាន់ៗនានាមួយចំនួនដើម្បីឱ្យបទល្មើសមានការថយចុះបន្តទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


