ព័ត៌មានជាតិ
បង្ក្រាបល្បែងភ្នាល់ឡូតូ៨៨៨៨ ក្នុងតារាងបាល់ទះ ឃាត់ខ្លួននារី២នាក់
កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោយមានការដឹកនាំផ្ទាល់ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៥និង១៤នាទី បានចុះត្រួតពិនិត្យទីតាំងតារាងបាល់ទះមួយកន្លែងស្ថិតនៅដីឡូត៍លេខ១៩ ផ្លូវលេខ២២៧ ក្រុមទី៨ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានបង្កប់ល្បែងភ្នាល់ឡូតូ ដោយឃាត់ខ្លួនបាននារី២នាក់ ។

មន្ត្រីប៉ូលិសខណ្ឌទួលគោកបានអោយដឹងថា ខណៈពេលក្រុមគណ:កម្មការចុះទៅដល់ទីតាំងខាងលើ បានឃើញមានតារាងបាល់ទះមួយ និងមានតុល្បែងភ្នាល់ (ឡូតូយីហោ ៨៨៨៨) ក្នុងនោះរកឃើញវត្ថុតាងពាក់ព័ន្ធនឹងល្បែងភ្នាល់ឡូតូ រួមមាន៖ តុដែកចំនួន០១ , ទូរទស្សន៍ចំនួន០១ ស៊ីភីយូ (CPU) មួយកំប្លេរ ម៉ាស៊ីនព្រីនបុងចាក់មួយ , បុងភ្នាល់ចាក់ឡូតូរួចចំនួន០៣សន្លឹក និងមានភ្នាក់ងារស៊ីសងម្នាក់ឈ្មោះ គុណ ស្រីរ៉ា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ កំពុងអង្គុយទទួលស៊ីសង និងបានឃើញឈ្មោះ ថុង សូរិយា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជាតំណាងម្ចាស់ទីតាំងដីឡូត៍ ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ និងចាប់យកវត្ថុតាងពាក់ព័ន្ធនិងល្បែងឡូតូខាងលើ រួចបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការតាមនីតវិធីច្បាប់ ។

ដោយឡែកទីតាំងតារាងបាល់ទះស្ថិតនៅក្នុងដីឡូត៍លេខ១៩ ផ្លូវលេខ២២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក លោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទជាបណ្ដោះអាសន្ន រង់ចាំការសម្រេចជាក្រោយ ៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


