ព័ត៌មានជាតិ
ខណ្ឌទួលគោក ចុះពិនិត្យ១៣ទីតាំងរកឃើញជនបរទេស៦៧នាក់ តែមិនមានបទល្មើសOnline Scam

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានចុះពិនិត្យទីតាំងសង្ស័យមានបទល្មើសOnline Scam ចំនួន១៣ទីតាំង ដោយបានរកឃើញជនបរទេសស្នាក់នៅចំនួន៦៧នាក់ ប៉ុន្តែមិនមានពាក់ព័ន្ធបទល្មើសOnline Scamឡើយ។

តាមរបាយការណ៍របស់រដ្ឋបាលខណ្ឌទួលគោកបានឱ្យដឹងថា នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយអនុវត្តតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ និងបទញ្ជាលេខ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធាន

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានដឹកនាំ និងប្រគល់ភារកិច្ចជូនគណៈអភិបាលខណ្ឌ ដឹកនាំកម្លាំងចុះរដ្ឋបាល និងស្រង់ស្ថិតិជនបរទេសនៅតាមបុរី សណ្ឋាគារ ខុនដូ អាផាតមិន ការដ្ឋានសំណង់ អគារស្នាក់នៅរួម ផ្ទះសំណាក់ និងផ្ទះជួល នៅតាមសង្កាត់ទាំង១០ បានចំនួន ១៣ទីតាំង។

ក្នុងនោះមានជនបរទេសស្នាក់នៅសរុបចំនួន ៦៧នាក់ (ស្រីចំនួន ២២នាក់) និងចំនួន ១៣សញ្ជាតិ មានលិខិតឆ្លងដែន និងទិដ្ឋការត្រឹមត្រូវ ពុំមានបទល្មើស Online Scam កើតឡើងឡើយ៕
ដោយ ៖ ស្រីរ័ត្ន















-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


