Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ​ នឹង​អវត្តមាន​ចូលរួម​ពិធី​តភ្ជាប់​ស្ពាន​ ស្ទឹងត្រង់​-ក្រូច​ឆ្មារ

បានផុស

នៅ

ថ្លែង​​ព្រឹក​នេះ​នៅ​ខេត្ត​សៀមរាប សម្តេច​តេជោ ហ៊ុន សែន នឹង​មិន​មាន​វត្តមាន​ចូលរួម​ពិធី​តភ្ជាប់​ស្ពាន​ស្ទឹងត្រង់-ក្រូច​ឆ្មារ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ ០៧ ធ្នូ ខាង​មុខ​នោះ​ទេ។

សម្តេច​តេជោលើក​មូលហេតុ ដោយសារ​ការ​កើត​មាន​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ដែល​ធ្វើ​ឲ្យ​សម្តេច​ខកខាន​មិន​អាច​ចូលរួម​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ត​ភ្ជាប់ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ គ្រោង​ធ្វើ​នៅថ្ងៃទី០៧ ខែ​ធ្នូ ឆ្នាំ ២០២០ ក្រោម​វត្តមាន​សម្តេច​តេជោ ហ៊ុន សែន។

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹង​ត្រង់​ក្រូច​ឆ្មារ ជាស្ពានឆ្លង​កាត់​ទន្លេ​មេគង្គថ្មី​មួយទៀត​តភ្ជាប់ទឹកដី​ខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដែល​បានបើក​ការដ្ឋានកាល​ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។ ស្ពាននេះចំណាយថវិកាសាងសង់ជិត ៥៧លានដុល្លារអាមេរិក​មាន​ប្រវែង​សរុប ១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអាម៉េ គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​នៅដើមឆ្នាំ២០២១ ខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម