ព័ត៌មានជាតិ
មន្ទីរកសិកម្មខេត្តស្ទឹងត្រែង យកសួនបន្លែកសិករគំរូ នៅភូមិការតូត សម្រាប់ជនជាតិព្រៅ សិក្សាពីបច្ចេកទេសដាំដុះ
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានកំណត់យកសួនបន្លែ របស់កសិករ លោក កែវ ជឿន នៅភូមិការរតូត ឃុំកំភុន ស្រុកសេសាន ធ្វើជាកន្លែងផ្តល់បច្ចេកទេស សម្រាប់បងប្អូនជនជាតិព្រៅ ស្វែងយល់ពីការដាំដុះ បន្លែបង្ការជាលក្ខណៈគ្រួសារ។
លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមានប្រសាសន៍ថា សួនបន្លែនេះបងប្អូនជនជាតិព្រៅ អាចមកសិក្សាពីរបៀបដាំដុះ បណ្តុះពូជ និងកាត់តដើមបន្លែផ្សេងពីគ្នា ដូចជា (ប៉េងប៉ោះជាមួយត្រប់) សម្រាប់ឈានដល់ការផ្លាស់ប្តូរទម្លាប់ចាស់ ងាកទៅដាំដុះបន្លែតាមបច្ចេកទេសវិញ។ លោកប្រធានមន្ទីរបន្ថែមថា ការធ្វើបែបនេះចង់ឱ្យបងប្អូនកសិករយើង ទៅហាត់រៀនជាក់ស្តែងពីកសិករគំរូ នៅក្នុងភូមិដោយមិនបាច់ទៅឆ្ងាយ ដើម្បីលើកទឹកចិត្តឱ្យបងប្អូនជនជាតិ នៅភូមិការតូតនេះនាំគ្នា បង្កើតសួនបន្លែជាលក្ខណគ្រួសារ។

លោក ខាវវិន មេភូមិការតូត បានអះអាងថា លោកនឹងជួយផ្សព្វផ្សាយទៅប្រជាពលរដ្ឋ នៅភូមិនេះបន្ថែម ព្រោះកន្លងមកពួកគាត់ ធ្លាប់បានទទួលការបណ្តុះបណ្តាលពីអង្គការដៃគូជាច្រើនលើកច្រើនសាររួចមកហើយដែរ។ លោកបន្តថា បច្ចុប្បន្នមានបងប្អូនយើង ប្រមាណ២០%តែប៉ុណ្ណោះ បានព្យាយាមដាំបន្លែបានបរិភោគ និងនៅសេសសល់បាននាំចេញទៅលក់នៅទីផ្សារផង។


លោក កែវ ជឿន កសិករដាំដំណាំបន្លែនៅភូមិការតូតបានអះអាងថា ក្នុងនាមជាកសិករគំរូ លោកចែករំលែកបទពិសោធន៍បាននូវអ្វីដែលធ្វើកើត និងទទួលបានលទ្ធផលល្អនោះ ឱ្យតែបងប្អូនមកសិក្សានិងចង់ចេះចង់ដឹងពីបច្ចេកទេសកសិកម្ម។ សូមបញ្ជាក់ថា បច្ចុប្បន្នកសិករយើងបានផ្លាស់ប្តូរទម្លាប់ការដាំដុះបានច្រើនគ្នា គ្រាន់តែកសិករមួយចំនួននៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តទៅតាមបច្ចេកទេសថ្មីនៅឡើយ។ តែទោះជាយ៉ាងណាកសិករនៅខេត្តស្ទឹងត្រែង ដាំដុះបន្លែបានច្រើនមុខដូចជា៖ ម្រះសណ្ដែកកួរ, ននោង, ពោត, ល្ហុង, ត្រឡាច, ត្រប់, តាសក់, ប៉េងប៉ោះ, ម្ទេស, ស្ពៃគ្រប់ប្រភេទ និងត្រកួន ជាដើម៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស



