ព័ត៌មានជាតិ
ទំនេរពីធ្វើស្រែចម្ការ មួយគ្រួសារឆ្លៀតដើររើសអាចម៍គោក្រៀមលក់មួយថ្ងៃរកបាន ១០ម៉ឺនរៀល
នៅពេលទំនេរពីការធ្វើស្រែចម្ការ គ្រួសារមួយរស់នៅខេត្តមណ្ឌលគិរី នាំគ្នាចេញដើររើសអាចម៍គោក្រៀមតាមវាលស្រែ និងព្រៃសហគមន៍ ដើម្បីលក់ឱ្យឈ្មួញយកទៅកែច្នៃធ្វើជាជីកសិកម្ម។ ទោះបីជាមុខរបរនេះមើលទៅមិនសូវមានអ្នកឱ្យតម្លៃក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់វាអាចផ្តល់ចំណូលជាង ៥០ម៉ឺនរៀល ក្នុងរយៈពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ។ មុខរបរដើររើសអាចម៍គោនេះ ភាគច្រើនធ្វើនៅរដូវប្រាំង។

អ្នកស្រី សា រ៉េនងោប អាយុ ៤៩ឆ្នាំ រស់នៅឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មីថា នៅពេលទំនេរពីការធ្វើស្រែចម្ការ និងការចិញ្ចឹមគោ គ្រួសាររបស់អ្នកស្រីដែលមានសមាជិក ១០នាក់ តែងនាំគ្នាចេញដើររើសអាចម៍គោក្រៀមតាមវាលស្រែ និងព្រៃសហគមន៍ ដើម្បីរកចំណូលបន្ថែម។

អ្នកស្រីប្រាប់ឱ្យដឹងថា៖«រយៈពេល៥ថ្ងៃក្រុមគ្រួសារខ្ញុំរើសបានចំនួន១៤៧បេ ហើយលក់ទៅឱ្យឈ្មួញក្នុងតម្លៃ ៣៥ ០០ រៀលក្នុងមួយបេ។ ទោះបីជាមុខរបរបន្ទាប់បន្សំនេះហាក់មិនសូវធំដុំ តែអាចរកចំណូលបានជាង៥០ម៉ឺនរៀលពីការលក់អាចម៍គោ ៥ថ្ងៃម្ដង»។ ការដើររើសអាចម៍ក្រៀមនេះមិនមែនចេះតែដើររកបានជារៀងរាល់ខែនោះទេ ជាទម្លាប់អ្នកស្រុកនៅតំបន់នេះ រួមទាំងគ្រួសារអ្នកស្រីផងនោះ អាចដើររើសបានក្នុងរដូវប្រាំងចាប់ពីចុងខែធ្នូ រហូតដល់ខែ មីនាប៉ុណ្ណោះ។ អ្នកស្រីឱ្យដឹងថា៖«ព្រោះដល់រដូវវស្សាពេលដែលធ្លាក់ភ្លៀងជោគជាំអាចម៍គោសើមគឺឈ្មួញឈប់ទិញហើយ ដូច្នេះប្រជាពលរដ្ឋនៅតំបន់នេះទំនេរពីកិច្ចការងារផ្ទះតែងសម្រុកដើររើសអាចម៍គោក្រៀមលក់ឱ្យឈ្មួញនារដូវប្រាំង»។

បើតាមអ្នកស្រី រ៉ោងងោប អាចម៍ក្រៀមឆ្នាំនេះលក់បានតម្លៃពី ៣៥០០ ទៅ ៤០០០ រៀលក្នុងមួយបេ។ តម្លៃនេះប្រៀបធៀបឆ្នាំមុនមានការកើនឡើង ពោលឆ្នាំមុនលក់បានតម្លៃ ២៥០០ ក្នុងមួយបេ។ ឆ្លើយតបទៅនឹងចម្ងល់សាធារណៈមួយចំនួនដែលបានលើកឡើងរើសអាចម៍បានច្រើន អ្នកស្រីពន្យល់ថា នៅស្រុកកោះញែក ពលរដ្ឋភាគច្រើនចិញ្ចឹមគោ និងធ្វើស្រែ ទើបសម្បូរអាចម៍គោ។

ជាមួយគ្នានេះ លោក សិន សុខម៉េង ដែលជាឈ្មួញប្រមូលទិញអាចម៍គោរយៈពេល១០ឆ្នាំមកនេះ ក្នុងស្រុកកោះញែក បានប្រាប់ថា អាចម៍គោដែលប្រមូលទិញនេះ ដើម្បីលក់បន្តទៅឱ្យឈ្មួញមនៅឯខេត្តរតនគិរី ដើម្បីយកទៅកែច្នៃធ្វើជីកសិកម្ម។ លោកប្រមូលទិញអាចម៍គោនេះមាន២ប្រភេទ អាចម៍គោហ្មត់ និងប្រភេទដុំ ក្នុងតម្លៃតាមជិតតាមឆ្ងាយនៃស្ថានភាពផ្លូវជាក់ស្ដែង។ លោកកត់សម្គាល់ថា ក្នុងឆ្នាំនេះ អ្នកភូមិបាននាំគ្នាដើររើសអាចម៍ក្រៀមលក់មានការកៀនឡើង បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ៕
អត្ថបទ៖រៀម សុខហេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


