Connect with us

សេដ្ឋកិច្ច

ទិន្នផលដំឡូងមីកើនឡើង ជាមួយនឹងតម្លៃទីផ្សារមានស្ថិរភាព​​

បានផុស

នៅ

ប្រជាកសិករ​ដាំដុះដំឡូងមីបានអះអាងថា ​ទិន្នផលដំឡូងមីឆ្នាំនេះមានការកើនឡើង ជាមួយនឹងតម្លៃទីផ្សារមានស្ថិរភាព ដែលផ្ដល់ឱ្យពួកគាត់ទទួល​បានប្រាក់ចំណូលសមរម្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកស្រី វ៉ាន់ សាវឿន កសិករដាំដុះដំឡូងមី ​នៅក្នុងខេត្តបាត់​​ដំបង​ បានប្រាប់ឱ្យដឹងថា​ ទិន្នផល​ដំឡូងមី​អ្នកស្រីឆ្នាំនេះ​ហុចផលតាមការរំពឹងទុក ទាំងបរិមាណ ​និង​គុណភាព ធ្វើឲ្យអ្នកស្រី​សប្បាយ​ចិត្ត ​ដោយគ្រួសារអ្នកស្រីមានចំណូលថវិកាបានគួរសមជាងឆ្នាំមុន​ ខណៈ​ឆ្នាំ​មុនដំឡូង​មីអ្នកស្រី មិនសូវមានមើមធំៗនោះទេ និងបានខូចខាតខ្លះៗ។​

បើតាមការបញ្ជាក់ពីអ្នកស្រី វ៉ាន់ សាវឿន សម្រាប់ទីផ្សារឆ្នាំនេះ មិនមានការប្រឈមនោះទេ បើទោះ​ទិន្នផលឆ្នាំនេះ អ្នកស្រីទទួលបានទិន្នផលហួសពីការរំពឹងទុក ខណៈគ្រាដែលដំណាំដំឡូងមីអ្នកស្រី​ដែលត្រៀម និងប្រមូលផល អ្នកស្រីមានការបារម្ភពីបញ្ហាទីផ្សារមានការកកស្ទះ តែជាលទ្ធផល ទីផ្សារនៅតែល្អ។

អ្នកស្រីបន្តថា ក្រោយអ្នកស្រីប្រមូលទិន្នផល មានឈ្មួញមកកក់ទុកជាស្រេច ដោយអ្នកស្រីលក់បានចន្លោះពី ​២៧០-​២៩០​ រៀល ក្នុងមួយគីឡូក្រាម (មើមសម្រស់) និងមើមស្ងួតលក់បានចន្លោះពី ៥៨០-៦០០រៀល ក្នុង១គីឡូក្រាម៕

​អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម