ព័ត៌មានជាតិ
សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនមនុស្ស៧នាក់ ករណីល្មើសបម្រាមកូវីដ១៩និងប្រើប្រាស់សារធាតុញៀន
សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា មនុស្សចំនួន៧នាក់ត្រូវបាន ឃាត់ខ្លួនករណីល្មើសវិធានការនឹងប្រើប្រាស់សារធាតុញៀន ក្នុងនោះមាន អាជីវករលក់ដីឡូតិ៍និង ម្នាក់ជាមន្ត្រីនគរបាល។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចបន្តថា ករណីចុះអនុវត្តវិធានកូវីដ១៩ នេះដែរ ក្រោមការដឹកនាំដោយកម្លាំងអាវុធហត្ថខេត្តសៀមរាប ក្រោមការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្ក្រាបករណីល្មើសវិធានការរដ្ឋបាលនឹងប្រើប្រាស់នូវសារធាតុញៀននេះលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់ ១.ឈ្មោះ សេង រតនា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរនគរបាល។ ២.ឈ្មោះ សន ធា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដីឡូត៍។
៣.ឈ្មោះ គង់ រតនា ភេទស្រី អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ។ ៤.ឈ្មោះ ចាយ សុធា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដីឡូតិ៍ ៥.ឈ្មោះ លី លាងហួត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអាជីវករ។ ៦.ឈ្មោះ ទី សីហា ភេទប្រុស អាយុ៣២ឆ្នាំមុខរបរនៅផ្ទះ។ ទី៧ មិនត្រូវបានបង្ហាញឈ្មោះនោះទេ។
ប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ១.ម្សៅពណ៌សថ្លាសារធាតុញៀនK ចំនួន១កញ្ចប់តូច/២.ថ្នាំប្រភេទគ្រាប់សញ្ញាលេខ៥ចំនួន០១គ្រាប់ពណ៌ផ្កាឈូក ៣.ថ្នាំគ្រាប់ក្រវីពណ៌ប្រផេះរូបខ្លាឃ្មុំចំនួនកន្លះគ្រាប់។ទូរស័ព្ទចំនួន១០គ្រឿង។
បច្ចុប្បន្នជនសង្ស័យ នឹង វត្ថុតាងបានបញ្ជូនទៅការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តនីតិវិធី៕
ដោយ ៖ កុសល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


