ព័ត៌មានជាតិ
ឃាត់ខ្លួនពូថ្លៃ ករណីចាប់រំលោភក្មួយស្រី ក្រោយម្ដាយក្មេកប្ដឹង
បុរសម្នាក់ ដែលមានប្រពន្ធកូនទៅហើយនោះ ត្រូវម្តាយក្មេកដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានបែកធ្លាយរឿងចាប់រំលោភក្មួយស្រីរបស់ខ្លួនឯង។

បុរសដែលត្រូវបានម្តាយក្មេកប្តឹងនោះ គឺសមត្ថកិច្ចបានសុំគោលការណ៍ទៅលោកព្រះរាជអាជ្ញា កែវ សុជាតិ ដោយបានឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៤ និង ១៥នាទី ល្ងាច បន្ទាប់ពីកម្លាំងជំនាញបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ភៀង សឿត ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល បានប្ដឹងទៅលើជនសង្ស័យឈ្មោះ ត្រា ថាវ ភេទប្រុស (ត្រូវជាកូនប្រសារ) អាយុ៤៣ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ដែលបានធ្វើសកម្មភាព រំលោភសេពសន្ថវៈទៅលើចៅស្រីរបស់គាត់ឈ្មោះ ម រ ម អាយុ១២ឆ្នាំ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨ យប់ នៅចំណុចក្រុមទី០១ ភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល។

ក្រោយពីទទួលបាននូវពាក្យបណ្តឹងរួចមក លោក សេង លុច អធិការនគរបាលស្រុកថ្មគោល បានចាត់កម្លាំងជំនាញ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍អូរតាគីបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ត្រា ថាវ ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវ: លើក្មួយស្រីដែលជាជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានជំនាញឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


