Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​សូម​ឲ្យ​ពលរដ្ឋ​រក្សា​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ក្នុង​ទីតាំង​រៀង​ៗ​ខ្លួន​ជា​បណ្ដោះអាសន្ន ចាប់ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​០៧ ខែតុលា​

បានផុស

នៅ

​ភ្នំពេញ ​៖ ដើម្បី​ថែរក្សា​សោភ័ណភាព អនាម័យ បរិស្ថាន​រាជធានី រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើការ​អំពាវនាវ​អោយ​បងប្អូន ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម ដែលមាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ កុំ​បញ្ចេញ​សំរាម សំណល់​រឹង​មក​ដាក់​នៅ​តាម​ដង​ផ្លូវ​សាធារណៈ នៅក្នុង​អំឡុង​ពេល​០៣ ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២១ ខាងមុខនេះ ដោយ​ត្រូវ​រក្សា​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ នៅក្នុង​ទីតាំង​រៀងៗ​ខ្លួន​ជា​បណ្ដោះអាសន្ន រហូតដល់ ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​សារព័ត៌មាន​យើង​ទទួលបាន​នៅ​ព្រលប់​ថ្ងៃទី​០១ តុលា​នេះ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ មានន័យថា​ រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម និង បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យបាន​ជ្រាប​ថា នៅ​ក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចំនួន ០៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២១ ខាងមុខនេះ បុគ្គលិក​-​កម្មករ​-​កម្មការិនី​របស់​ក្រុមហ៊ុន 800 Super GAEA (Cambodia) Co., Ltd, ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd និង​ក្រុមហ៊ុន Cintri/Everbright មួយចំនួន ត្រូវបាន​ឈប់សម្រាក​ពី​ការងារ ដើម្បី​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​ពួកគាត់​នៅតាម​បណ្តា​ខេត្ត​នានា ជាហេតុ​ធ្វើឱ្យ​ការផ្តល់សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ មាន​ភាពរអាក់រអួល មិនបាន​ពេញលេញ​ដូច​ថ្ងៃ​ធម្មតា​នោះទេ​។

ដូចនេះ ដើម្បី​ថែរក្សា​សោភ័ណភាព អនាម័យ បរិស្ថាន​រាជធានី រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម ដែលមាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ សូមមេត្តា យោគយល់ និង​អធ្យាស្រ័យ សូម​កុំ​បញ្ចេញ​សំរាម សំណល់​រឹង​មក​ដាក់​នៅតាម​ដង​ផ្លូវ​សាធារណៈ នៅក្នុង​អំឡុង​ពេល​ថ្ងៃ ឈប់សម្រាក​នេះ ដោយ​សូម​រក្សា​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ នៅ​ក្នុង​ទីតាំង​រៀងៗ​ខ្លួន​ជា​បណ្ដោះអាសន្ន រហូតដល់ ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២១​។

រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់​ថា ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម និង​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​នឹង​ចូលរួម​ចំណែក​ថែរក្សា​អនាម័យ​បរិស្ថាន​នៅ​រាជធានី​ភ្នំពេញ​យើង​ឱ្យបាន​ល្អប្រសើរ​តាម ការជូនដំណឹង​នេះ​៕

ដោយ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម